កូរ៉េខាងជើងតេស្តសាកល្បងប្រព័ន្ធមីស៊ីលក្រោមទឹកtorpedoលឿនជាងសំឡេងថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2026 ក+ ក-


នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា កូរ៉េខាងជើង បានសាកល្បងបាញ់ប្រព័ន្ធមីស៊ីលក្រោមទឹក(torpedo)លឿនជាងសំឡេងថ្មីមួយ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពន្លឿនការបំពាក់អាវុធដល់កងទ័ពជើងទឹក  ។ ការសាកល្បងអាវុធថ្មីៗ និងទំនើបៗជាបន្តបន្ទាប់ កើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ  ។