អ៊ីរ៉ង់បង្ហាញទិដ្ឋភាពទីក្រុងមីស៊ីលសម្ងាត់ក្រោមដីដ៏ធំ
កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃអង្គារ បានបញ្ចេញវីដេអូបង្ហាញពី «ទីក្រុងមីស៊ីលក្រោមដីសម្ងាត់ដ៏ធំល្វឹងល្វើយមួយ» ដែលផ្ទុកទៅដោយមីស៊ីលផ្លោង និងមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយជាច្រើន រួមទាំងប្រព័ន្ធជើងទម្របាញ់ចល័តលើរថយន្ត ដោយមានការចុះត្រួតពិនិត្យផ្ទាល់ពីអគ្គសេនាធិការចម្រុះ លោក Ali Abdollahi និងមេបញ្ជាការកងកម្លាំងអាកាស-អវកាស លោក Majid Mousavi ។



