ក្រុមអ្នកចរចាពីអាមេរិក,រុស្ស៊ីនិងអ៊ុយក្រែនជួបគ្នានៅទីក្រុងAbu Dhabi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2026 ក+ ក-

ក្រុមអ្នកចរចាមកពីអ៊ុយក្រែនរុស្ស៊ីនិងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចាមួយ នៅទីក្រុងAbu Dhabi ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ ក្នុងគោលបំណងបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់ទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក  ។ នេះរាប់បានថាជាកិច្ចប្រជុំផ្ទាល់លើកដំបូង បើគិតក្នុង
រយៈពេលជាង៩ខែចុងក្រោយ ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅមិនដឹងទីបញ្ចប់ នៅឯណា  ។