បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
All posts by មេគង្គ ប៉ុស្តិ៍
ទីក្រុងប៉ារីសនិងទីក្រុងមួយចំនួនទៀតបានប្រកាសបំរាមគោចរដើម្បីទប់ស្កាត់ការលួចប្លន់តាមហាងអាជីវកម្ម
បំរាមគោចរត្រូវបានដាក់ឱ្យអនុវត្ត នៅតាមតំបន់ដែលត្រូវបានកំណត់មួយចំនួន តាមបណ្តាទីក្រុងនានា ក្នុងប្រទេសបារាំង ក្នុងនោះរួមមានParis, Bordeaux Nice និង Lyon ។ វិធានការទាំងនេះ មានគោលបំណងការពារ ប្រជាជន និងទ្រព្យសម្បត្តិពីអំពើហិង្សា និងការលួចប្លន់ ។ ប៉ូលិសទីក្រុងParisបានប្រកាសដាក់បម្រាមគោចរពេលយប់ កាលពីថ្ងៃចន្ទទី១៩ ខែតុលា នៅតំបន់ពីរនៅក្នុងទីក្រុងParisបន្ទាប់ពីតំបន់នោះបានរងគ្រោះដោយអំពើហិង្សាដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាននារយៈពេលជាច្រើនឆ្នាំមកនេះ ។
ក្រុមHouthiចេញមុខទទួលស្គាល់ពីការវាយប្រហារលើទីតាំងយុទ្ធសាស្ត្រនៅអារ៉ាប៊ីសាអ៊ូឌីត
ក្រុម Houthi នៅក្នុងប្រទេសយ៉េមែន បានអះអាងកាលពីដើមសប្ដាហ៍នេះថា ខ្លួនបានបើកប្រតិបត្តិការយោធាចំនួន៦លើក ដោយប្រើប្រាស់មីស៊ីលបាលីស្ទិក មីស៊ីលតម្រង់ទិស និងដ្រូនវាយប្រហារលើទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនា
សម្ព័ន្ធសំខាន់ៗក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
សម្តេចធិបតីនិងលោកជំទាវបណ្ឌិត រៀបចំអាហារសាមគ្គីនិងចែកអំណោយជូនកុមារពិការ និងកុមារកំព្រាក្នុងថ្ងៃខួបកំណើត
(ភ្នំពេញ)៖ ក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជាង ៥០០នាក់ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។
សូមទស្សនាព័ត៌មានពិស្ដារ៖
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណទ្តិទី៤នៅខណ្ឌចំការមន
(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់» នៅអគារពិពរណ៍កោះពេជ្រ ខណ្ឌចំការមន ក្រោមអធិបតីភាព ឯកឧត្តម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ស្រុកកំពង់សៀម ដេញថ្លៃជាសាធារណៈលើគម្រោងស្ថាបនាផ្លូវបេតុង៣ខ្សែ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ គម្រោងស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ នៅក្នុងស្រុកកំពង់សៀម ដែលមានថវិកាប៉ាន់ស្មានសរុបប្រមាណជិត ១៥០លានរៀល ត្រូវបានដាក់ឱ្យដេញថ្លៃជាសាធារណៈនៅសាលាស្រុកកំពង់សៀម ដោយមានការចូលរួមប្រកួតប្រជែងយ៉ាងស្មើភាព និងតម្លាភាពពីសំណាក់ក្រុមហ៊ុនសាងសង់ជាច្រើន ដែលធ្វើឱ្យតម្លៃដេញថ្លៃចុះទាប និងផ្តល់ផលចំណេញច្រើនដល់ថវិការដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរៀបចំផ្ទាំងសិលាចារឹក “សូមស្វាគមន៍ខេត្តបន្ទាយមានជ័យ”
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ ចុះពិនិត្យទីតាំងត្រៀមរៀបចំ ផ្ទាំងសិលាចារឹក “សូមស្វាគមន៍ខេត្តបន្ទាយមានជ័យ” ដាក់នៅចំនុចប្រសប់ផ្លូវបំបែកវាងក្រុង ចូលមកក្រុងសិរីសោភ័ណ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាងទឹកធំៗទាំង ១២ ក្នុងចំណោមអាងទឹកសរុប ១៦៥៩អាង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ។
អាងទឹកមានតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយគ្រោះទឹកជំនន់នៅរដូវវស្សា និងជាប្រភពទឹកសំខាន់សម្រាប់ប្រើប្រាស់នៅរដូវប្រាំង ។ អាងទឹកទាំង ១២នេះ អាចស្តុកទឹកបានចំនួន ១ ៥៤៣លានម៉ែត្រគូប និងអាចស្រោចស្រពបាន ៣៤៩ ៨៣២ ហិកតា។
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំសម្រេចបាន៨០ភាគរយហើយ
(សៀមរាប)៖ គម្រោងពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិច នៃខ្លោងទ្វារទន្លេអុំ បាន និងកំពុងដំណើរការយ៉ាងរលូន ដោយបច្ចុប្បន្នការជួសជុលពង្រឹងជញ្ជាំងប្រវែង ១៥ម៉ែត្រ ត្រូវបានសម្រេចជាស្ថាពរ ហើយក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តខិតខំបង្ហាប់ដី បិទបាយអ និងពង្រាបដីនៅផ្នែកខាងលើ ដោយរំពឹងថានឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេនៅផ្សារក្រមួន ជ្រោយចង្វារ និងបញ្ជាឱ្យដោះស្រាយជាបន្ទាន់
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេមេគង្គនៅចំណុចផ្សារក្រមួន ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ការបាក់ស្រុតបន្តទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៧៧របស់ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក (WHO) និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ «Weaving health for all» នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរស្រុកជល់គិរី ចាត់វិធានការលើការសាងសង់ឧបករណ៍នេសាទនិងបង្ក្រាបបទល្មើសស្បៃមុងខុសច្បាប់
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះអប់រំ ណែនាំ និងបញ្ជាឱ្យប្រជាពលរដ្ឋធ្វើការរុះរើឧបករណ៍នេសាទ (ដាយ) ដែលបានសាងសង់នៅតំបន់អូរប្រឡាយ (បឹងឥន្ធពេជ្រ) និងចំណុចព្រែកជីកកោះរការ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គិរី ចេញជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថានភាពដើម ព្រោះការស្នើសុំសិទ្ធិនេសាទរបស់តំណាងប្រជាពលរដ្ឋ ២២៤នាក់ (ក្នុងគោលបំណងប្រមូលថវិកាសាងសង់ស្ពានប្រវែង ៣០ម៉ែត្រ) មានត្រឹមលិខិតអនុញ្ញាតជាគោលការណ៍ ប៉ុន្តែមិនទាន់ទទួលបានលិខិតសម្រេចផ្លូវការចុងក្រោយពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យបង្កើនការផលិតព័ត៌មានជាភាសាបរទេស បង្ហាញការពិតពីកម្ពុជាទៅកាន់ពិភពលោក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេស ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយបានជំរុញឱ្យមានការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកភាសាបរទេស សំដៅពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ពិភពលោក។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកពូទីនស្នើឲ្យមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយ លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីងដើម្បីពិភាក្សាអំពីអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឲ្យមានកិច្ចប្រជុំត្រីភាគីមួយនៅខែក្រោយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងស្វែងរកផ្លូវបញ្ចប់ជម្លោះ លើលក្ខខណ្ឌ ដែលអំណោយផលដល់ទីក្រុងម៉ូស្គូ។ លោក ពូទីន បានលើកឡើងពីសំណើនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ដូណាល់ ត្រាំ ។


