All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរស្រុកជល់គិរី ចាត់វិធានការលើការសាងសង់ឧបករណ៍នេសាទនិងបង្ក្រាបបទល្មើសស្បៃមុងខុសច្បាប់

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះអប់រំ ណែនាំ និងបញ្ជាឱ្យប្រជាពលរដ្ឋធ្វើការរុះរើឧបករណ៍នេសាទ (ដាយ) ដែលបានសាងសង់នៅតំបន់អូរប្រឡាយ (បឹងឥន្ធពេជ្រ) និងចំណុចព្រែកជីកកោះរការ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គិរី ចេញជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថានភាពដើម ព្រោះការស្នើសុំសិទ្ធិនេសាទរបស់តំណាងប្រជាពលរដ្ឋ ២២៤នាក់ (ក្នុងគោលបំណងប្រមូលថវិកាសាងសង់ស្ពានប្រវែង ៣០ម៉ែត្រ) មានត្រឹមលិខិតអនុញ្ញាតជាគោលការណ៍ ប៉ុន្តែមិនទាន់ទទួលបានលិខិតសម្រេចផ្លូវការចុងក្រោយពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យបង្កើនការផលិតព័ត៌មានជាភាសាបរទេស បង្ហាញការពិតពីកម្ពុជាទៅកាន់ពិភពលោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេស ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយបានជំរុញឱ្យមានការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកភាសាបរទេស សំដៅពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ពិភពលោក។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកពូទីនស្នើឲ្យមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយ លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីងដើម្បីពិភាក្សាអំពីអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឲ្យមានកិច្ចប្រជុំត្រីភាគីមួយនៅខែក្រោយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងស្វែងរកផ្លូវបញ្ចប់ជម្លោះ លើលក្ខខណ្ឌ ដែលអំណោយផលដល់ទីក្រុងម៉ូស្គូ។ លោក ពូទីន បានលើកឡើងពីសំណើនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ដូណាល់ ត្រាំ ។

អ៊ីរ៉ង់ ប្រកាសត្រៀមប្រើប្រាស់អាវុធធុនធ្ងន់ឆ្លើយតប ក្រោយលេចធ្លាយព័ត៌មានថា អាម៉េរិក អាចនឹងប្រើប្រាស់គ្រាប់បែកខ្នាតយក្សដើម្បីវាយប្រហារខ្លួន

(អ៊ីរ៉ង់)៖ អនុប្រធានសភាអ៊ីរ៉ង់ លោក Hamidreza Hajibabaei បានចេញមុខព្រមានធ្ងន់ៗទៅកាន់សហរដ្ឋអាម៉េរិកថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបដោយប្រើ «ស្ដេចគ្រាប់មីស៊ីលទាំងអស់» ប្រសិនបើអាម៉េរិកហ៊ានប្រើប្រាស់ «ស្ដេចគ្រាប់បែកទាំងអស់» វាយប្រហារលើទឹកដីរបស់ខ្លួន ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកម៉ាក្រុងព្រមានផ្តន្ទាទោសក្រុមបង្កហិង្សានិងបំផ្លាញទ្រព្យសម្បត្តិរដ្ឋនិងឯកជន

ប្រធានាធិបតីបារាំង លោក Emmanuel Macron  បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា និងព្រមានថា អ្នកដែលបង្កការវាយប្រហារ លួចប្លន់ ឬបំផ្លាញអគាររដ្ឋ និងអាជីវកម្មឯកជន នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់យ៉ាងដាច់ខាត ។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញនិវត្តន៍ដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅប្រទេសចំនួន៣

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញនិវត្តន៍ដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅប្រទេសចំនួន៣ ដែលតភ្ជាប់តំបន់អាស៊ី-អឺរ៉ុប ។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ (មានវីដេអូ)

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ក្នុង
ឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និង
គណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ នាពេលនេះ ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ដែលជំនួបនេះបានឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀត នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-តួកគីយ៉េ ។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យស្ញប់ស្ញែងរបស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់តួកគីយ៉េក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ, សម្តេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចការងាររបស់សម្ដេចនាឱកាសនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ, ជាក់ស្តែង និងគ្រប
ដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិ
សាស្ត្រកាលពីប្រាំបីឆ្នាំមុនរបស់ សម្តេចតេជោ ហ៊ុន សែន អតីតយករដ្ឋមន្ត្រី នៃកម្ពុជា ។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រកបដោយផ្លែផ្កា នាពេលកន្លងមក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយដើម្បីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន នៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA, និងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ជាដើម ។ បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះ
ហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកដូណាល់ត្រាំនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល

ប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩នៅទីក្រុងម៉ានីល ដែលរៀបចំឡើងពីថ្ងៃទី១៦ដល់១៨ ខែវិច្ឆិកា ខាងមុខនេះ ។ វត្តមានចូលរួមរបស់លោក គឺដើម្បីបង្ហាញពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្លុកអាស៊ាន ដែលត្រូវបានព្យាករណ៍ថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ឥណ្ឌូនេស៊ីស្វែងរកជំនួយបរទេសទប់ទល់នឹងភ្លើងឆេះព្រៃ

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អះអាងនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Prabowo Subianto ត្រៀមទទួលយកជំនួយពីបរទេស ដើម្បីទប់ទល់នឹងអគ្គីភ័យឆាបឆេះព្រៃឈើដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ  ។
យោងតាមការថតសំឡេង ដែលបានចែករំលែក ដោយក្រសួងការបរទេសឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីការបរទេស លោក Arrmanatha Nasir បានមានប្រសាសន៍ថា លោកប្រធានាធិបតីបានយល់ព្រមរួចហើយ ហើយបញ្ហានេះកំពុងត្រូវបានពិភាក្សានៅកម្រិតបច្ចេកទេស នៅក្នុងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ BNPB ។

បាតុករថៃដើរក្បួនប្រឆាំងនឹងកិច្ចប្រជុំ IMF និងធនាគារពិភពលោក នៅទីក្រុងបាងកក

នាថ្ងៃទី១៦ ខែតុលានេះ ក្រុមបាតុកររាប់រយនាក់ បានដើរក្បួនតាមផ្លូវមួយចំនួនក្នុងទីក្រុងបាងកកឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិស៊ីរីគីត ដើម្បីប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក (World Bank)។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

(អាស៊ែបៃហ្សង់)៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រជាពលរដ្ឋឃាត់គ្រឿងចក្រចំនួន៣គ្រឿងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ក្រោយពីធ្វើសកម្មភាពលួចជីកកាយដីទំនាស់រ៉ាំរ៉ៃ

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ១៨៨គ្រួសារ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានចុះទៅឃាត់សកម្មភាពគ្រឿងចក្រចំនួន ៣គ្រឿង ដែលកំពុងលួចធ្វើសកម្មភាពជីកកាយនៅលើទីតាំងដីមានទំនាស់ទំហំ ២៣ហិកតាកន្លះ ស្ថិតនៅចំណុចខាងត្បូងភ្នំរលួស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។

សូមទស្សនាព័ត៌មានពិស្ដារ៖