បារាំងប្រឈមមុខនឹងបាតុកម្មទូទាំងប្រទេសសារជាថ្មីដើម្បីទាមទារ«ប្រាក់ឈ្នួលសមរម្យ»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2026 ក+ ក-

កម្មករនិយោជិត រាប់ពាន់នាក់ បានចេញមកតវ៉ាទូទាំងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ប្រឆាំងនឹងបញ្ហាឡើងថ្លៃទំនិញប្រចាំថ្ងៃ  ។ នេះជាបាតុកម្មមួយទៀត បន្ទាប់ពីបាតុកម្មដឹកនាំ ដោយយុវវ័យបារាំង ដែលមានរយៈពេលជាច្រើនសប្តាហ៍មក ដែលនាំឱ្យមានការបង្ក្រាបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើង នៅតាមទីក្រុងមួយចំនួនដែរ។ បាតុកម្មនេះ បានកើតឡើងស្របពេល ដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី២នៃតំបន់ចាយប្រាក់អឺរ៉ូ កំពុងប្រឹងប្រែងកែទម្រង់ស្ថានភាពហិរញ្ញវត្ថុដ៏ដុនដាបរបស់ខ្លួន ខណៈនៅសល់តែ៦ខែទៀត ដល់ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក អេម៉ានុយអ៊ែល ម៉ាក្រុង  ។បច្ចុប្បន្ន គណបក្សស្តាំនិយមជ្រុលកំពុងនាំមុខក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង។