ប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩នៅទីក្រុងម៉ានីល ដែលរៀបចំឡើងពីថ្ងៃទី១៦ដល់១៨ ខែវិច្ឆិកា ខាងមុខនេះ ។ វត្តមានចូលរួមរបស់លោក គឺដើម្បីបង្ហាញពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្លុកអាស៊ាន ដែលត្រូវបានព្យាករណ៍ថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
All posts by មេគង្គ ប៉ុស្តិ៍
ឥណ្ឌូនេស៊ីស្វែងរកជំនួយបរទេសទប់ទល់នឹងភ្លើងឆេះព្រៃ
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អះអាងនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Prabowo Subianto ត្រៀមទទួលយកជំនួយពីបរទេស ដើម្បីទប់ទល់នឹងអគ្គីភ័យឆាបឆេះព្រៃឈើដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។
យោងតាមការថតសំឡេង ដែលបានចែករំលែក ដោយក្រសួងការបរទេសឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីការបរទេស លោក Arrmanatha Nasir បានមានប្រសាសន៍ថា លោកប្រធានាធិបតីបានយល់ព្រមរួចហើយ ហើយបញ្ហានេះកំពុងត្រូវបានពិភាក្សានៅកម្រិតបច្ចេកទេស នៅក្នុងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ BNPB ។
បាតុករថៃដើរក្បួនប្រឆាំងនឹងកិច្ចប្រជុំ IMF និងធនាគារពិភពលោក នៅទីក្រុងបាងកក
នាថ្ងៃទី១៦ ខែតុលានេះ ក្រុមបាតុកររាប់រយនាក់ បានដើរក្បួនតាមផ្លូវមួយចំនួនក្នុងទីក្រុងបាងកកឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិស៊ីរីគីត ដើម្បីប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក (World Bank)។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត
(អាស៊ែបៃហ្សង់)៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រជាពលរដ្ឋឃាត់គ្រឿងចក្រចំនួន៣គ្រឿងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ក្រោយពីធ្វើសកម្មភាពលួចជីកកាយដីទំនាស់រ៉ាំរ៉ៃ
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ១៨៨គ្រួសារ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានចុះទៅឃាត់សកម្មភាពគ្រឿងចក្រចំនួន ៣គ្រឿង ដែលកំពុងលួចធ្វើសកម្មភាពជីកកាយនៅលើទីតាំងដីមានទំនាស់ទំហំ ២៣ហិកតាកន្លះ ស្ថិតនៅចំណុចខាងត្បូងភ្នំរលួស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អភិបាលស្រុកសាមគ្គីមានជ័យ នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ រួមដំណើរកាលដោយក្រុមការងារអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ១៤ គ្រួសារ រស់នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចធិបតី ថ្លែងក្នុងប្រជុំកំពូល CICA ដោយបញ្ជាក់ពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
(អាស៊ែបៃហ្សង់)៖ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសន្តិសុខសកល ដែលកំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ ព្រមទាំងបានលើកឡើងពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ ជូនដល់មេដឹកនាំនៃបណ្តារដ្ឋជាសមាជិក។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២១រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង
(បន្ទាយមានជ័យ)៖ មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ២១រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
(អាស៊ែបៃហ្សង់)៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងសុខាភិបាលកម្ពុជានិងអាល្លឺម៉ង់ ពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត
(រាជធានីភ្នំពេញ)៖ ការបញ្ជាក់នេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW នៅទីស្តីការក្រសួងសុខាភិបាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្ត្រីឧទ្យានុរក្សនិងអាជ្ញាធរ បន្តតាមដានហ្វូងដំរីព្រៃយ៉ាងយកចិត្តទុកដាក់ក្រោយកើតជម្លោះជាមួយមនុស្សនៅស្រុកជាំក្សាន្ត
(ព្រះវិហារ)៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលាកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកត្រាំប្រកាសពីការរុករកប្រេងឧស្ម័ននិងរ៉ែដ៏ធំសម្បើមនៅកោះGreenland
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃពុធថា ការរុក
រកប្រេង ឧស្ម័ន និងរ៉ែក្នុងកម្រិត«ដ៏ធំសម្បើម»កំពុងត្រៀមចាប់ផ្តើមនៅតំបន់ Greenland។
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីយាងចូលព្រះទីវង្គត (១៥ តុលា ២០១២ – ១៥ តុលា ២០២៦)។
សូមទស្សនាព័ត៌មានពិស្ដារ៖
ភ្លើងឆេះព្រៃនិងដីកសិកម្មនៅឥណ្ឌូណេស៊ីបង្កជាផ្សែងអ័ព្ទពុលកម្រិតធ្ងន់ធ្ងរ
រហូតមកដល់ថ្ងៃទី ១៤ ខែតុលា ផ្សែងអ័ព្ទពុលយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយភ្លើងឆេះព្រៃនិងដីកសិកម្មដ៏ធ្ងន់ធ្ងរ ដោយគ្របដណ្តប់ទីក្រុង Palangka Raya ក្នុងខេត្តកាលីម៉ាន់តាន់កណ្តាល (Central Kalimantan) ប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិត «គ្រោះថ្នាក់» បំផុត និងបង្ខំឱ្យមានការលុបចោលជើងហោះហើរជាបណ្តោះអាសន្ន ។


