All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

បាតុកម្មសិស្សនៅបារាំងកាន់តែផុសផុលដោយមានពលរដ្ឋរាប់ម៉ឺននាក់ចូលរួមនៅទូទាំងប្រទេស

កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមក្នុងបាតុកម្មនៅទូទាំងប្រទេសបារាំង ដើម្បីគាំទ្រដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដែលកំពុងធ្វើបាតុកម្ម។ សកម្មភាពនេះ បានជំរុញឱ្យចលនាតវ៉ា ក្លាយជាបញ្ហាប្រឈមខ្លាំងឡើងៗ ដល់លោកប្រធានាធិបតី អេម៉ានុអែល ម៉ាក្រុង នៅពេលដែលលោកជិតផុតអាណត្តិ ។


រុស្ស៊ី បដិសេធសំណើផ្អាកសង្គ្រាម៦០ថ្ងៃជាមួយ អ៊ុយក្រែន

ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានប្រកាសបដិសេធភ្លាមៗចំពោះសំណើរផ្អាកសង្គ្រាមរយៈពេល៦០ថ្ងៃ ដែលស្នើឡើងដោយលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងគោលបំណងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។លោក Zelensky បានស្នើបែបនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី This Week របស់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យ ។



បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចិនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអារ៉ាប៊ីសាអូឌីត

ប្រទេសចិនបានថ្កោលទោសចំពោះការវាយប្រហារថ្មីៗរបស់ក្រុមហ៊ូទី មកលើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត ដោយបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការកើនឡើងនៃជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមហ៊ូទីនៅយេម៉ែន ។ ការព្រួយបារម្ភរបស់ចិននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានបង្កើនការវាយប្រហាររបស់ពួកគេមកលើព្រលានយន្តហោះទីក្រុងរីយ៉ាដ (ដែលមនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅទីនោះកាលពីថ្ងៃព្រហស្បតិ៍) ក៏ដូចជាមកលើកន្លែងផលិតប្រេង និងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម ដែលជាហេតុការណ៍ដ៏សាហាវបំផុតនៅលើទឹកដីអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ និងជាការកើនឡើងយ៉ាងខ្លាំងនៃជម្លោះសង្គ្រាមនៅយេម៉ែន ។

អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់៣ខ្នងនៅខេត្តកំពត

លំនៅដ្ឋានពលរដ្ឋ៣ខ្នងដែលមានជញ្ជាំង ជាប់គ្នានៅភូមិត្រពាំងធំ,ឃុំត្រពាំងធំ,ស្រុកទឹកឈូ,ខេត្តកំពត ត្រូវបានព្រះអគ្គីលេបត្របាក់ឆេះម៉ដ្ឋកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។ក្នុងគ្រោះអក្គីភ័យឆេះផ្ទះពលរដ្ឋទាំង៣ខ្នង នៅភូមិត្រពាំងធំ,ឃុំត្រពាំងធំ,ស្រុកទឹកឈូនេះ គេបានឃើញរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តរួមទាំងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពតចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់គ្រោះអគ្គីភ័យនោះដែរ។ប៉ុន្តែអ្វីដែលគេមើលឃើញនោះអំណាចនៃការឆេះវាហួសពេលទៅហើយដោយសារស្ថានភាពផ្លូវចង្អៀតហើយថ្ងៃក៏កំពុងតែក្ដៅខ្លាំងធ្វើអោយសម្ភារៈមានដូចជាគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់និងផ្ទះមួយទៀតមានលក់ចាប់ហួយផង ងាយក្លាយជាចំណីព្រះអគ្គីទាំងអស់។ម្ចាស់ផ្ទះទី១ឈ្មោះភៅស៊ុយភេទប្រុសអាយុ៤២ឆ្នាំ ផ្ទះដែលឆេះមានទំហំ៦មគុណ១៤ម ជាផ្ទះលក់គ្រឿងសំណង់។ទំហំនៃការខូចខាតគិតជាទឹកប្រាក់ប្រហែលជា៩ពាន់ដុល្លារ។គ្រួសារទី២ឈ្មោះទេពសុខាភេទស្រី អាយុ៦៤ឆ្នាំ។ជាផ្ទះលក់គ្រឿងទេស ទំនិញដែលបានឆេះខូចខាតគិជាទឹកប្រាក់ប្រហែល១មឺនដុល្លារ។និងគ្រួសារទី៣ឈ្មោះ ខៅ អ៊ាត ភេទប្រុសអាយុ៤៥ឆ្នាំ។ជាផ្ទះលក់គ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ ។ទំហំការខូចខាតប្រមាណ១ម៉ឺនដុល្លារ ។បើតាមការអោយដឹងពីមន្ត្រីនគរបាលការិយាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តបានឲ្យដឹងថាមូលហេតុនៃការឆេះគេមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ព្រោះប្រភពព័ត៌មាននិយាយផ្សេងៗគ្នា។ខ្លះថាមកពីការអុចធូប,ខ្លះថាទុស្សេខ្សែភ្លើង យកជាផ្លូវការមិនទាន់បានឡើយ ។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល(Video inside)

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតនេះ ហើយសូមបញ្ជាក់ជាថ្មីម្តងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។ បញ្ហានេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់រួចហើយ។ ដូច្នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត៖

ទី១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។

ទី២. ប្រសិនបើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។

ទី៣. ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

ការវិវត្តន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ២០២៦។

បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចធិបតីនិងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប ៨០ឆ្នាំ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារថ្មី២ខ្នង

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ខ្នង និងពិធីចែកសញ្ញាបត្រដល់ និស្សិតជ័យលាភី សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នាំយកអំណោយភ្ជុំបិណ្ឌចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍ ១១៥ និង ១១៦

(ខេត្តមណ្ឌលគិរី)៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

សូមទស្សនាព័ត៌មានពិស្ដារ៖