មនុស្ស៩នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅជិតលំនៅឋានលោកត្រាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2026 ក+ ក-

មនុស្សចំនួន៩នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះប្រភេទ Learjet ដែលពួកគេកំពុងជិះ បានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានមួយនៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីគេហដ្ឋានរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គឺទីតាំង Mar-a-Lago  ។តាម
វីដេអូឃ្លីបមួយចំនួនដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ដែលបង្ហាញពីហេតុការណ៍ធ្លាក់ដ៏សោកសង្រេងនេះ ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា យន្តហោះនោះបានធ្លាក់ ហើយបុកទៅនឹងដីក្នុងល្បឿនលឿន បង្កើតបានជាដុំភ្លើងដ៏ធំមួយ និងបន្សល់ទុកនូវរណ្តៅដែលកំពុងឆេះនៅក្បែរផ្លូវថ្នល់ដែលមានចរាចរណ៍មមាញឹក  ។