កូរ៉េខាងជើងត្រូវគេសង្ស័យក្នុងករណីលួចរូបិយប័ណ្ណគ្រីបតូ៦ពាន់លានដុល្លារ
ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក(FBI)បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា បានលួចទ្រព្យនិម្មិត ដែលមានទំហំជាទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិក ពីផ្សារដោះដូររូបិយប័ណ្ណគ្រីបតូBinance។ នេះគឺជាការចោទប្រកាន់ពីករណីចោរលួចទ្រព្យនីម្មិតគ្រីបតូធំបំផុតមិនធ្លាប់មាន ។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអនុវត្តច្បាប់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានចេញផ្សាយស្របពេលដែលក្រុមហ៊ុនBinanceបានចេញមុខធានារ៉ាប់រងថាខ្លួននឹងទទួលខុសត្រូវលើការខាតបង់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ ។



