ប៉ារីស៖រដ្ឋមន្ត្រីការពារជាតិបារាំងបានលើកឡើងថា យោធារបស់ខ្លួនបានផ្តើមប្រើប្រាស់គ្រាប់មីស៊ីល ចម្ងាយឆ្ងាយជាលើកដំបូងក្នុងប្រយុទ្ធប្រឆាំងពួកឧទ្ទាម ISIS នៅភាគខាងលិចក្នុងប្រទេសអ៊ីរ៉ាក់។ នេះយោងតាមការផ្សាយរបស់សារព័ត៌មាន ចិនស៊ិនហួ។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងរបស់ប្រទេស បារាំងសម្រាប់ទម្លាក់គ្រាប់បែក និងបាញ់គ្រាប់មីស៊ីលចំនួន ១០គ្រឿងដែលមានមូលដ្ឋាននៅសហភាពអារ៉ាប់រួម និងហ្ស៊កដានី បានចេញប្រតិបត្តិការវាយប្រហារកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ប្រភពដដែលបានបន្ថែមថា ការវាយប្រហារតាមដែនអាកាសនេះមានគោលដៅវាយប្រហារនៅទីបញ្ជាការ និងទីតាំងហ្វឹកហាត់របស់ពួកឧទ្ទាម ដែលស្ថិតនៅក្នុងតំបន់ Al Qaim ភាគខាងលិចប្រទេស អ៊ីរ៉ាក់។
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍វាយប្រហារទៅនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកាកន្លងទៅនេះ រដ្ឋាភិបាលបារាំងប្តេជ្ញាថា នឹងបង្កើនយុទ្ធនាការយោធាដើម្បីបង្ក្រាបបណ្តាញភេរវករ៕