ប៉ូលិស​បង្ហាញមុខ​ជនជាប់ចោទ​លួច​រថយន្ត​នៅ​ក្រុង​សែន​មនោ​រម្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2015 ក+ ក-

​មណ្ឌលគិរី​៖​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដោយ​ជាប់ចោទ​ករណី​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​។
​ការឃាត់​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៥​នៅក្នុង​ក្រុង​សែន​មនោ​រម្យ លុះដល់​ថ្ងៃទី​១៧​ខែធ្នូ ២០១៥ ទើប​សមត្ថកិច្ច​នគរ​បាល​ខេត្ត​បង្ហាញមុខ​ជន​ត្រូវ​ចោទ​ជា​សាធារណៈ​។​
​លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​នា រសៀល​នេះ លោក​បាន​ប្រាប់ថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ថា​មាន​ករណី​ក្រុមចោរ​ចូល​លួច​រថយន្ត​បាត់​មួយគ្រឿង​ម៉ាក កាមរី ស្វិត​
​កាលពី​ថ្ងៃទី​១៣ ធ្នូ ២០១៥ ភ្លាមនោះ​លោក​បាន​ចាត់ចែង​កម្លាំង​នគរបាល​ខេត្ត ក្រុង​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៥​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ ទៅកាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ​។​
​លោក​វរសេនីយ៍ឯក ស៊ុម សោភ័ណ្ណ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​លោក​បាន​ប្រាប់ថា​ជនសង្ស័យ​២​នាក់​ដែល​ជាប់ចោទ​ករណី​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ទី​១ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​និង​ទី​២​ឈ្មោះ យន់ សុធា​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​។​តាម​ចម្លើយ​ជនសង្ស័យ​ទី​១​ឈ្មោះ​កែវ សុវណ្ណារ៉ា នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​សារភាពថា​បានជា​ខ្លួន​ចូល​លូច​រថយន្ត​នេះ​ព្រោះ​ឈ្មោះ យន់ សុធា ដែលជា​ជនសង្ស័យ​ទី​២​សន្យា​អោយប្រាក់​គេ​ចំនួន​៥០០$​។ តែ​ចំណែក​ជនសង្ស័យ​ទី​២ យន់ សុធា បាន​ឆ្លើយថា​អត់​បាន​ស្គាល់​ជនសង្ស័យ​ទីមួយ​ទេ​ហើយក៏​ពុំដែល​ស្គាល់គ្នា​ដែរ​ពីមុនមក​តែ​ទោះបីយ៉ាងណា
​លោកនាយ​ការិយាល័យ​ល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​កំពុង​សាកសួរ​បន្ត​តាម​និតិ​វិធី​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​តាមច្បាប់​៕​ស​.​ន​

1