ភ្នំពេញ៖បុរសម្នាក់បោកក្បាលនិងថ្មស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់បន្ទាប់ពីត្រូវរថយន្តកូរ៉ូឡាបើកបុកត្រង់ចំនុចផ្លូវបែកជាបួនស្របនិងគ្នានោះដែររថយន្តតាក់ស៊ីបើកមកក៏បានគេចម៉ូតូគុបមូលនោះបួងចង្កូតរហូតក្រឡាប់។
ហេតុការណ៍នេះកើតនៅវេលាម៉ោង១និង៣០នាទីរំលងអាត្រាតឈានចូលថ្ងៃទី១៩ខែឆ្នូឆ្នាំ២០១៥ ចំនុចកើតហេតុតាមបណ្តោយផ្លូវលេខ៤៣២កែងនិង១៥៥ស្ថិតក្នុងសង្កាត់ទទួលទំពូង១ ខណ្ឌចំកាមន។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុមានម៉ូតូគុបមូលសេរីចាស់មួយគ្រឿងគ្មានស្លាកលេខជិះដោយបុរស២អ្នកបើកតាមបណ្តោយផ្លូវ៤៣២ក្នុងទិសដៅពីកើតទៅលិចតែខណៈពេលមកដល់ចំនុចកើតហេតុកែងនិងផ្លូវលេខ១៥៥ក៏មានរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ខៀវមិនចាំស្លាកលេខបើកក្នុងទិសដៅច្រាស់គ្នាទៅបុកម៉ូតូគុបមូលនោះពេញទំហឹងបណ្តាលអោយបុរស២អ្នកនោះដួលបើកនិងថ្នល់ម្នាក់ស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់មករថយន្តបង្ករនោះក៏បានបត់ឆ្វេងគេចខ្លួនបាត់ទៅ តែស្របគ្នានោះដែរក៏មានរថយន្តតាក់ស៊ីម៉ែតពណ៌លឿងបើកតាមបណ្តោយផ្លូវលេខ១៥៥ក្នុងទិសដៅពីត្បូងទៅជើងដោយឃើញរថយន្តបុកម៉ូតូនៅពីមុខហើយរថយន្តកំពុងតែលឿនផងនោះក៏បានបួងចង្កូតបត់ឆ្វេងដើម្បីគេតែបែរជាក្រឡាប់ទៅវិញ។
ក្រោយពេលកើតហេតុបុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅមន្ទីពេទ្យ ចំនែកសពរបស់ជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារអោយមកទទួលយកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានមក ធ្វើការវាស់វែងនិងស្ទូចយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖រដ្ឋា