កំពង់ស្ពឺ៖ អាជីវករក្នុងផ្សារម្នាក់បានត្រូវគ្រាប់កាំភ្លើងស្លាប់ខណៈក្រុមចោរចូលបាញ់ប្លន់អ្នកលក់មាស និងប្លាទីនអស់ប្រហែល២០តម្លឹង នៅផ្សារតាឡាត់ ស្ថិតក្នុងភូមិតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរបាញ់ស្លាប់ឈ្មោះអ៊ិន ធឿនហៅ ប៉ោ ជាស្មៀនឃុំជាំសង្កែ និងជាអាជីវករលក់ដូរនៅក្នុងផ្សារតាឡាត់នេះដែរ។ពេលឃើញហេតុការណ៍នោះ ជនរងគ្រោះមានបំណងទៅជួយតែត្រូវចោរបានបាញ់សំដៅលើគាត់ បណ្តាលឲ្យដួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ពេលដល់មន្ទីរពេទ្យ។
លោក ហុក ឃឿន មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុកភ្នំស្រួច បញ្ជាក់ថា ក្រុមចោរមិនស្គាល់មុខមានគ្នីគ្នា២នាក់ស្លៀកពាក់ស៊ីវិល មានកាន់កាំភ្លើងAK កាត់ស្វាយ មួយដើម ជិះម៉ូតូម៉ាកស្មាក់ ពណ៌ក្រហម បានដើរសំដៅទៅទូមាស ហើយទាញញញួរវាយទូមាសប្លន់ ម្ចាស់ផ្ទះ ឈ្មោះ ផាន ផាន្នី ប្រុសអាយុ ៤២ឆ្នាំយកប្លាទីនអស់ប្រហែល២០តម្លឹង។អាជីវករនោះគាត់លក់តែប្លាទីនប៉ុណ្ណោះ ខណះនោះចោរបានបាញ់សំដៅស្មៀនឃុំម្នាក់ដែលឈរជិតនោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ម្ចាស់តូបលក់មាសបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅវេលាខាងលើក្រុមចោរ បានដើរចូលមកក្បែរទូមានរបស់គាត់ ដោយកាំភ្លើងដាក់ក្នុងអាវ ពេលចូលដល់ពួកវាបានវាយទូរបំបែក ប្រមូលផ្លាកទីនទាំងអស់ក្នុងទូ ។
ប្រភពបានបន្តថា ពេលកំពង់ធ្វើសកម្មភាព លោក អ៊ិន ធឿនហៅ ប៉ោ ជាស្មៀនឃុំជាំសង្កែ ក៏មានវត្តមាននៅទីនោះដែរ ហើយគាត់(ស្មៀនឃុំ)មានបំណងដើរចេញពីហេតុការណ៍ដែរតែក្រុមចោរបានទៅងាកឃើញគាត់ចង់រត់ ឬគិតថាចង់ថាចង់ជួយ ទើបចោរបានបាញ់សំដៅមកលើគាត់បណ្តាលឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់បែបនេះ។
តាមអ្នកឃើញហេតុការណ៏ខ្លះបាននិយាយចោរកាន់កាំភ្លើង AKចាស់កាត់ស្វាយហើយចោរមានអាយុមិនតិចជាង៤០ឆ្នាំទេ ក្នុងសកម្មភាពបាញ់ប្លន់ពួកគេបានធ្វើឡើងដោយមិនញញើតដៃហើយមិនខ្លាច ដែលមើលហាក់មានបទពិសោធន៍ខ្លាំងណាស់។
គិតមកដល់ម៉ោង ១៤ និង៤០នាទី រសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៥ នេះសមត្ថកិច្ចបានឡោមព័ទ្ធ កន្លែងដែលជនសង្ស័យបានផ្តួល ម៉ូតូចោល នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅកន្លែងគេបានឃើញមួក សុវត្តិភាពម៉ូតូ ៕ដោយ៖រដ្ឋា