ខេត្តកែប៖កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៤និង១០នាទីទៀបភ្លឺមានករណីផឹកស្រាស្រវឹងដេកធ្លាក់ពីលើរានក្រោមដើមស្វាយបត់កស្លាប់ដោយខ្លួនឯងនៅចំណុចដីភូមិរបស់ឈ្មោះ ប៊ុត សុង ស្ថិតក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ជនរងគ្រោះឈ្មោះ ភិន ផាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។កន្លងមក ជនរងគ្រោះតែងតែផឹកស្រាជាប្រចាំ ពេលគាត់ស្រវឹងម្តងៗតែងតែដើរដេកផ្ទះបងប្អូន
រឺសាច់ញាតិរបស់គាត់នៅភូមិកើតហេតុខាងលើ លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោ៥ ល្ងាច ម្ចាស់ផ្ទះឈ្មោះ ប៊ុត សុង ភេទប្រុសអាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានឃើញជនរងគ្រោះយួរស្រាថ្នាំកន្លះស្បោងប្រហែល១លីត្រ មកអង្គុយហូបលើរានក្រោមដើមស្វាយម្ចាស់ផ្ទះកន្លែងកើតហេតុ ប៉ុន្តែគាត់មិនសូវចាប់អារម្មណ៍នឹងទម្លាប់នេះទេ គាត់ក៍ចេញទៅចូលរួមពិធីខួបកំណើតគេបាត់ទៅ សល់តែប្រពន្ធនៅចាំផ្ទះលុះដល់ម៉ោងប្រហែល៧យប់ប្រពន្ធរបស់គាត់(ម្ចាស់ផ្ទះ)ឈ្មោះ ស៊ន ភ្លឺ អាយុ៣១ឆ្នាំបានប្រាប់ជនរងគ្រោះអោយទៅរកបាយហូបតែគាត់មិនទៅហើយដេកនៅក្រោមដើមស្វាយលើរានលុះដល់ម៉ោងប្រហែល៤ ជាងជិតភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ម្ចាស់ផ្ទះក្រោកឡើងក៍ឃើញជនរងគ្រោះជើងម្ខាងនៅលើរានក្បាលបត់ចុះក្រោមគាត់ក៍ស្រែកហៅបងប្អូនជិតខាងមកមើលរួចរាយការណ៍មកសមត្ថកិច្ចតែម្តង។
ក្រោយបានទទួលព័ត៌មាន សមត្ថកិច្ចក៍បានចាត់កំលាំងជំនាញចុះទៅកន្លែងកើតហេតុធ្វើកោសលវិច្ច័យ និងស្រាវជ្រាវហើយសន្និដ្ឋានថាករណីខាងលើមិនមែនជាអំពើឃាតកម្មទេគឺគាត់ស្លាប់ដោយសារស្រវឹងស្រាខ្លាំងដេកផ្អែកនឹងគល់ស្វាយខុសហើយធ្លាក់បត់កស្លាប់ដោយខ្លួនឯង។
ករណីនេះបានប្រគល់សាកសពជូនកូន និងបងប្អូនធ្វើបុណ្យតាមគន្លងប្រពៃណីយ៍៕ដោយ៖ អ៊ួង វឹង