លោក Blatter និង​លោក Platini ត្រូវ​FIFA បន្ថែម​ទណ្ឌកម្ម​៨​ឆ្នាំ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2015 ក+ ក-

ស្វីស​៖​ក្រុមប្រឹក្សាវិន័យ​របស់ FIFA បានសម្រេច​បន្ថែម​ទណ្ឌកម្ម​រយៈពេល​៨​ឆ្នាំ​ទៀត​លើ​ប្រធាន FIFA លោក Sepp Blatter និង​ប្រធាន​សហព័ន្ធ UEFA លោក Michel Platini ចាប់ពីពេលនេះ​តទៅ ដោយ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងឡាយណា​ទាក់ទង​នឹង​កីឡា​ឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​ការសម្រេច​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​អង្គភាព​គ្រប់​បាល់ទាត់​ពិភពលោក ដើម្បី​បញ្ចប់​រដ្ឋបាល​រប​ស់បុ​រស​ជនជាតិ​ស្វី​សវ័យ​៧៩​ឆ្នាំ ដែល​បាន កាន់តំណែង​ជា​ប្រធាន រយៈពេល​ជាង​១៧​ឆ្នាំ​មកនេះ តាំងពី​ឆ្នាំ​១៩៩៨​មក បើកផ្លូវ​ឲ្យ​មាន​អំពើពុករលួយ កើតឡើង​ព្រោងព្រាត​។ ដោយឡែក​អនុប្រធាន FIFA ដែល​ទទួលបន្ទុក​កិច្ចការ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini វ័យ​៦០​ឆ្នាំ គឺ​ដើម្បី​បិទផ្លូវ ក្នុងការ​បោះឆ្នោត ជ្រើសរើស​ប្រធាន FIFA ថ្មី​ដែល​នឹង​ចាប់ផ្តើម​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ និង​បានទទួល​ប្រាក់​សំណូក​ពី​លោក Blatter ជាង​២​លាន​ដុល្លារ ដើម្បី​ជួយ​ជ្រោ​ម ជ្រែង​ឲ្យ Blatter ឈ្នះឆ្នោត​ប្រធាន FIFA អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១១​។​
​លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប និង​លោក Joseph Blatter អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា Fifa បាន​ព្រមាន​ប្តឹងទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​ប្រឆាំងនឹង​ការសម្រេច ចិត្ត​របស់​គណៈកម្មកា​រ​សីលធម៌​របស់ FIFA។
​សូមបញ្ជាក់ដែរ នេះជាការបន្ថែមលើការព្យួរ មុខតំណែង៩០ថ្ងៃ កាលពីខែតុលា ឆ្នាំ២០១៥ ក្រោយក្រុមស៊ើបអង្កេត បានរកឃើញជាប់ពាក់ព័ន្ធ អំពើពុករលួយ ជាបន្តបន្ទាប់មកនោះ៕

10570524_1535751890072510_7074127003689615136_n