ជប៉ុន និងកូរ៉េខាងត្បូងនឹងជួបគ្នាពិភាក្សាស្ដីពីបញ្ហាទាសករផ្លូវភេទ
ជប៉ុន៖រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូងនឹងជួបប្រជុំពិភាក្សាស្តីពីបញ្ហាទាសករផ្លូវភេទក្នុងសម័យសង្គ្រាមនៅថ្ងៃចន្ទនេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបគ្នាកាលពីថ្ងៃអាទិត្យម្សិលមិញ។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងជប៉ុនកម្រនឹងជួបពិភាក្សាគ្នាណាស់ ប៉ុន្ដែអ្វីជាដើមចមធ្វើឲ្យប្រទេសទាំងពីរជួបគ្នាជាញឹកញាប់ ដោយសារតែបញ្ហាទាសករផ្លូវភេទក្នុងសម័យសង្គ្រាម នៅពេលជប៉ុនដាក់អាណានិគមលើកូរ៉េខាងត្បូង ហើយបានចាប់ស្ដ្រីជនជាតិកូរ៉េខាងត្បូងឲ្យទៅបម្រើកងទ័ពពួកគេ៕