កងកម្លាំងយោធាអ៊ីរ៉ាក់បន្តវាយរុលកាន់ កាប់ក្រុងរ៉ាម៉ាឌី
អ៊ីរ៉ាក់៖កងកម្លាំងយោធារបស់រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់បានវាយរុលទៅមុខឆ្ពោះទៅកាន់ទីក្រុងរ៉ាម៉ាឌី ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ិស្លាម ISIS ខណៈដែលកងកម្លាំងអាកាស និងក្រុមសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានជួយគាំទ្រតាមអាកាសតាមរយៈការទម្លាក់គ្រាប់បែកចូលទៅកាន់ទីតាំងរបស់ក្រុមអាយស៊ីសផងដែរ។
គួរបញ្ជាក់ថាកាលពី ខែឧសភា កន្លងទៅរដ្ឋាភិបាលអ៊ីរ៉ាក់បានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីក្រុមសកម្មប្រយុទ្ធអាយស៊ីសរហូតដល់ពួកគេអាចកាន់កាប់ទីក្រុងរ៉ាម៉ាឌីដែលមានចម្ងាយ១៣០គីឡូម៉ែត្រនាភាគខាងលិចទីក្រុងបាដាដបាន៕