ផ្ទេរភារកិច្ចលោក សុក គឹម​ហេន ​មេគ​យ​កំ​ពង់​ធំ​ទៅ​ធ្វើ​មេ​គយ​ខេត្ត​កំពត​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2015 ក+ ក-

ខេត្តកំពត ៖លោក ខូយ ឃុនហ៊ួរ និងលោក នួន ច័ន្ទរិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួម ប្រកាស​ផ្ទេរភារកិច្ច ចូល​កាន់មុខ​តំណែង​ប្រធានសាខាគយ និងរដ្ធាករខេត្តកំពត​ជា​ផ្លូងការ របស់លោក សុក គឹមហេន អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ មកជា​ប្រធាន​សាខា​គយ និងរដ្ឋាករ ខេត្តកំពត ជំនួសលោក សំ សុខា មេគយខេត្តកំពត ដែលបានផ្ទេរធ្វេី​ជា​ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំងវិញ។

អគ្គនាយករង លោក នួន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ណែនាំអំពីនីតិវិធីល្អៗ ដែលពាក់ព័ន្ធជុំវិញ ក្នុងការបំពេញ ការងារ និងផ្តាំផ្ញើ ដល់មេគយថ្មី និងមន្ត្រីគយទាំងអស់ ត្រូវចេះសាមគ្គីគ្នា និងសហការជាមួយជំនាញ ពាក់ព័ន្ធដទៃ រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយត្រូវសកម្មក្នុងការងារ បង្ក្រាបនូវរាល់បទល្មើស ដែលកើតមានឡើង ក្នុងក្របខណ្ឌរង្វង់ដែន ដីរបស់ខ្លួន ។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ថ្នាក់ទាំងអស់នៅទីនេះ គឺក្នុងនាម​ជាថ្នាក់ដឹកនាំ ត្រូវមានទឹកចិត្តទូលាយ សម្រាប់ខ្លួនឯង សម្រាប់​សហការី និងអ្នកក្រោមឱវាទហើយផ្តើម​ចេញនូវ​គ្រប់​សកម្មភាព និងឆន្ទៈដឹកនាំ ដើម្បីឲ្យមានការចូល​រួមរបស់​មន្ត្រី​យើង គ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងនោះសាគ្គីផ្ទៃក្នុងរបស់អង្គភាព គឺជាកក្តាចម្បង ដែលត្រូវគិតគូរ។ ជាមួយនេះអង្គភាពក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពនានា​ជុំវិញខេត្ត​អាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នា​ក់ ​ដើម្បីឲ្យការងារ មានប្រសិទ្ធភាព តម្លាភាព និ​ងគណនេយ្យភា​​​​​ព បំរើ​ប្រយោជន៍ជូនរដ្ឋ ជូនសង្គម និងសាធារណជន ប្រកបដោយការគាំទ្រ និងសាទរពីដៃគូ ជាអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិផងដែរ៕ដោយ៖សហការី

IMG-20151228-WA0002 IMG-20151228-WA0004 IMG-20151228-WA0007 IMG-20151228-WA0010