អ៊ីរ៉ង់ស្តីបន្ទោសបណ្តាប្រទេសមូស្លីមរឿងផ្ទុះអាវុធ
អ៊ីរ៉ង់៖ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រូហានីបានស្តីបន្ទោសទៅដល់បណ្តាប្រទេសមូស្លីមមួយចំនួនចំពោះការវាយប្រហារទៅដល់ប្រជាជនស៊ីអ៊ីតនៅក្នុងប្រទេសយេម៉ែនហើយនិងការបំពាក់អាវុធទៅដល់ក្រុមជ្រុលនិយមក្នុងប្រទេសប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។
លោកប្រធានាធិបតីថ្លែងបែបនេះធ្វើឡើងនៅឯកិច្ចប្រជុំរួបរួមអ៊ីស្លាមអន្តរជាតិលើកទី ២៩ នៅក្នុងទីក្រុងតេហេរ៉ង កាលពីថ្ងៃម្សិលមិញ។ លោកប្រធានាធិបតី ហាសានរូហានីបានសង្កត់ធ្ងន់ ថាមានតែប្រទេសអ៊ីស្រាអែលទេដែល នឹងទទួលបានផលប្រយោជន៍ពីការបំផ្លាញស៊ីរី៕