រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ីបញ្ជូនសំណុំរឿងបំណុល៣ពាន់លានដុល្លារដែលប្រទេសអ៊ុយក្រែនជំពាក់ទៅដោះស្រាយនៅតុលាការអន្តរជាតិ ប្រសិនបើមិនព្រមសងតាមការកំណត់នោះ។
ការបញ្ជាបែបនេះធ្វើឡើងបន្ទាប់ពី រុស្ស៊ីបានគ្រោងធ្វើរចនាសម្ព័ន្ធថ្មីសម្រាប់បំណុល៣ពាន់លានដុល្លារអាមេរិកដែលប្រទេសអ៊ុយក្រែនជំពាក់ ពោលគឺនឹងអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនសងម្តង១ពាន់លានក្នុងចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ប៉ុន្តែត្រូវមានការធនាគាពីអឺរ៉ុប អាមេរិក ឬស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីទាំងបីមិនមានម្នាក់ណាចេញខ្លួនមកធានាទេ។
ទន្ទឹមនោះនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក អាសេនី បានប្រកាសកាលពីសប្តាហ៍មុនថាប្រទេសរបស់លោកនឹងពន្យារពេលសងបំណុលនេះ។ បន្ទាប់មក រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អ៊ុយក្រែនគឺលោក ណាតាលី បានអះអាងថាអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចរចាជាមួយរុស្ស៊ីស្តីអំពីបញ្ហាបំណុលនេះ ដោយសង្ឃឹមថានឹងសម្រេចបានលទ្ធផលមុនពេលពាក្យបណ្តឹងទៅដល់ដៃតុលាការ៕