តុលាការបើកសវនាការជំនុំជម្រះក្តី អ្នកស្រី ឡាយ ហួង
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះក្តីជាប់ចោទអ្នកស្រី ឡាយ ហួង អតីតស្រីកំណានរបស់ឧក ញ៉ា ខូវ ផល្លាបុត្រ ពីបទផ្តួចផ្តើមគំនិតប៉ុនប៉ងរំលោភសម្លាប់ ភរិយា និងកូនស្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ព្រឹកនេះ។
អ្នកស្រី ឡាយ ហួង ត្រូវបានតុលាការចោទប្រកាន់ថា បានផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាត កម្មគិតទុកជាមុន ទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០។