ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ដែលជាប់ពាក់ពន្ធ័និងករណីជួញដូរគ្រឿងញៀននៅមុខពេទ្យលោកសង្ឃត្រូវកំលាំងមន្ទីរប្រឆាំងបទល្មើសគ្រឿញៀនក្រសួងមហាផ្ទៃធ្វើការបង្រ្កាប កាលពីវេលាម៉ោង០៤និង០០នាទីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចក្រុម១១ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
.
ក្នុងប្រតិប្បត្តិការនោះដឹកនាំដោយលោក វរសេនីឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀងក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
.
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង ៥នាក់ដែលឃាត់ខ្លួននោះទី១មានឈ្មោះ មិស មាន ភេទប្រុសអាយុ ៣១ឆ្នាំជាម្ចាស់ផ្ទះ និងជាអ្នកលក់ថ្នាំញៀន ទី២ឈ្មោះ សាយ ស្រីមុំ ភេទស្រីអាយុ ២៤ឆ្នាំត្រូវជាប្រពន្ធមុខរបរលក់ដូរនៅផ្ទះខាងលើ មានស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល ទី៣ឈ្មោះ ភួង សុភ័ក្រ្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៤ឈ្មោះ ចំរើន រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដនិងទី៥ឈ្មោះ លួង ឃួន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន ស្នាក់នៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
.
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា សម្ភារៈដកហូតមានម៉ូតូ៤គ្រឿងថ្នាំញៀនប្រភេទក្រាមថ្លាសចំនួន ២កញ្ចប់ធំរួមនិងឧប្បករណ៍សំរាប់ប្រើប្រាស់មួយចំនួន។
.
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបញ្ជួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនិតិវិធីបន្ត៕ ដោយ៖សួង សាម