ភរិយានាយករដ្ឋមន្ត្រីខ្មែរ ចូលជួប​អាជីវ ករ​ផ្សារលើ​ខេត្ត​ព្រះសីហនុពេល​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2015 ក+ ក-

​ភ្នំពេញ​: សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចូលជួប​បងប្អូន​អាជីវករ និង​ថតរូប​អនុស្សាវរីយ៍​យ៉ាង​សាមញ្ញ​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ផ្សារលើ ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លើ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែធ្នូ​នេះ បានសរសេរថា “​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ប្រាស្រ័យ រាក់ទាក់ សំណេះសំណាល សាកសួរ​សុខទុក្ខ ដោយ​ភាពស្និទ្ធស្នាល ជិតស្និទ្ធ​ជាមួយ​បងប្អូន​អា​ជីករ​ផ្សារ នៅ​ខេត្ត​ព្រះសីហនុ “​។​

​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​នាំ​ភរិយា កូន និង​ចៅៗ ទៅ​កម្សាន្ត​លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល នៅ​ទីនោះ​។​

​ភាពស្និទ្ធស្នាលដ៏សាមញ្ញ​ដែល​មិន​ធ្លាប់មាន​សោះ រវាង​ឧ​ត្ត​ម​ភរិយា​នាយ​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ជាមួយ​បងប្អូន​អាជីវករតាមផ្សារ និងដោយឡែក​ក្នុង​ផ្សារលើ​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០១៥ នេះ ត្រូវបាន​អ្នកវិភាគ​កត់សម្គាល់ថា មិនមែនជា​ក្តី​សុ​បិ​ន្ត​នោះឡើយ តែ​ជា​ជោគជ័យ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាលអាណត្តិ​ខាងមុខបន្តទៀត​៕​ដោ​យ៖គ.បញ្ញា​yvtcrbbbfrdesaaa

rfdeesccc