ជំនួយការ​ជាន់ខ្ពស់​លោក គីម ជុង​អ៊ុន ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2015 ក+ ក-

​កូរ៉េខាងជើង​៖យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ទីក្រុង​ព្យុងយ៉ាង​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Kim Yang-gon ដែលជា​មន្ដ្រីជាន់ខ្ពស់​គ​ណ​បក្ស​កាន់អំណាច​កូរ៉េខាងជើង​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ដ ។
​ប្រភព​ដដែល​បញ្ជាក់ថា លោក Kim Yang-gon បាន​ស្លាប់​កាលពី​ថ្ងៃទី​២៩​ធ្នូ ក្នុង​វ័យ​៧៣​ឆ្នាំ ហើយ​កូរ៉េខាងជើង​នឹង​ប្រារព្ធ​ពិធី​បុណ្យសព​របស់លោក​នៅ​ថ្ងៃទី​៣១​ធ្នូ ដឹកនាំ​ដោយផ្ទាល់​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​
​គួរ​បញ្ជាក់ថា លោក Kim Yang-gon គឺជា​អគ្គលេខាធិការ​បក្ស​ពលករ​កូរ៉េខាងជើង និង​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង​ជា​មន្ដ្រីជាន់ខ្ពស់​តំណាង​ឲ្យ​កូរ៉េខាងជើង​ដឹកនាំ​ការចរចា​អន្ដរ​កូរ៉េ ថែមទាំង ជា​ជំនួយការ​ជាន់ខ្ពស់​រប​ស់លោក គីម ជុង​អ៊ុន​ផងដែរ៕

201512130