រាជធានីភ្នំពេញ៖បន្ទាប់ពីពើបប្រទះនូវរឿងអាស្រូវជាបន្តបន្ទាប់ ដែលចុងក្រោយនេះទទួលរងនូវអំពើហិង្សាពីសំណាក់លោក សុខ ប៊ុន ពេលនេះ អតតីពិធីការិនីក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា សាសា បានក្លាយជាថៅកែស្រី Relak Restaurant and Pud ដែលមានទីតាំងនៅខេត្តសៀមរាប។
ថ្មីៗនេះកញ្ញា សាសា បានបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួញថ្មី ដែលជាក្តីស្រមៃរបស់នាងយូរមកហើយ។ បើពិនិត្យតាមការតុបតែងលំអរ Relak Restaurant and Pud របស់នាងគឺមានភាពទាក់ទាញគួរសម ដែលហាងរបស់នាងនេះបានចាប់បើកកាលពីថ្ងៃទី២៩ ធ្នូ ម្សិលមិញ។
ចំពោះការបោះទុនរាប់ម៉ឺនដុល្លារដើម្បីវិនិយោគជំនួញថ្មីនេះ កញ្ញា សាសា បានរំពឹងថា ហាងរបស់នាងនឹងមានដំណើរការល្អប្រសើរ។ សម្រាប់ការចំណាយដើមទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតជំនួញមួយនេះគេនៅមិនទាន់ដឹងច្បាស់ថា ជាការចូលហ៊ុន ជាមួយមិត្តភក្ភិ ឬយ៉ាងណានោះទេ៕