ខេត្តមណ្ឌលគិរី ៖ អស់រយៈពេលជាងមួយសប្ដាហ៍ ដែលម្ចាស់រថយន្ត និងខាងក្រសួងសាធារណ:ការ នឹង ដឹកជញ្ជូនបានពិភាក្សាជាមួយម្ចាស់រថយន្ត អំពីដំណោះស្រាយ ការធ្វេីស្ពានឡេីងវិញ ។
ខាងគ្រួសារ លោក ថាន បានធ្វើការសំណូមពរដល់លោក ម៉ៅ ធនរ័ក្ស ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រសួងសាធារណៈការសូមជួយបន្ធូរបន្ថយប្រាក់សំណងជួសជុលស្ពានឡេីងវិញ។
ទាក់ទងបញ្ហានេះ លោក ម៉ៅ ធនរ័ក្ស បានបញ្ជាក់ថា ខាងមន្ទីរផ្ដល់ជម្រើស២ ឱ្យភាគីម្ចាស់រថយន្តគឺទី១ សូមឱ្យម្ចាស់រថយន្តទៅរកក្រុមជំនាញស្ពានថ្នល់ដើម្បីអោយគេវាយតម្លៃទំហំខូចខាត និងប៉ាន់ស្មានចំនួនទឹកប្រាក់ដែលម្ចាស់រថយន្តត្រូវចេញសង។ ទី២ បើរកក្រុមជំនាញវិស្វករខាងស្ពានថ្នល់មិនបានទេភាគីខាងម្ចាស់រថយន្តអាចមក សហការជាមួយក្រុមការងារជំនាញរបស់មន្ទីរដើម្បីធ្វើការជួសជុលដោយខាងម្ចាស់រថយន្តជាអ្នកចាំចំណាយ ។
សំរាប់ការសាងសង់ស្ពានថ្មីឡេីងវិញ តាមការប៉ាន់ប្រមាណ និងត្រូវចំនាយខ្ទង់៥ម៉ឺនដុល្លារ ចំណែកខាងលោក ថាន ម្ចាស់រថយន្តបាន សុំធ្វេីការបន្ធូបន្ថយ ខណះចំនួនលុយដ៏ច្រេីននេះលោកគ្មានលទ្ធភាព សងទាំងស្រុងនោះទេ។
ទោះជាយ៉ាងនេះក្តីភាគីរថយន្តបានទទួលស្គាល់ថា លោកជាអ្នកខុសព្រោះដឹកទំងន់ហួសការ កំណត់លេីសចំណុះ ដូច្នេះលោកត្រូវតែដោះស្រាយក្នុង ករណីតាមលទ្ធភាពមួយដែលលោកអាចទៅរួច។
លោកស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរីបានបញ្ជាក់ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ថា បញ្ហានេះអាជ្ញាធរខេត្តនឹងធ្វើការពិនិត្យមើលឡេីងវិញនិង ពិភាក្សាលេីតំលៃសាងសង់ស្ពានថ្មី ដេីម្បីអោយ ខាងភាគគីរថយន្ត ក៏ដូចខាង មន្ទីរសាធារណ:ការទទួលយកបានទាំងសងខាង៕ដោយ៖ ហូ សុខណាត