មណ្ឌលគីរីៈនៅល្ងាចថ្ងៃទី29 ខែ ធ្នូ ឆ្នាំ2015 វេលាម៉ោង8:15នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ករណីកេីតហេតុនោះគឺបង្កឡេីងដោយរថយន្តមួយគ្រឿងម៉ាកកាមរីហេីម ពណ៍ស្លែសេរីឆ្នាំ96 ពាក់ស្លាកលេខ2A.5183 ភ្នំពេញបេីកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំយ៉ាងខ្លាំង។
បេីតាមសំដីពីសាក្សីដែលបានឃេីញហេតុការណ៍នោះផ្ទាល់បានអោយដឹងថាមុនពេលកេីតហេតុ គេឃេីញរថយន្តនេះបេីកបរយ៉ាងលឿនពីលិចទៅកេីតមកដល់ចំណុចកែងមុខសណ្ឋាគារអឿនសក្កណា ក៍ស្រាប់តែរថយន្តនោះបេីកថយក្រោយវិញយ៉ាងលឿនបណ្តាលអោយរេចង្កូតទៅបុកតូបលក់សាច់ប្រហិត សាច់បាតេ យ៉ាងពេញទំហឹងបណ្តាលអោយខូចខាតសំភារះមួយចំនួនមានដូចជា៖ធុងក្លាសេធំ1 ទូសំរាប់លក់បាយ1សាច់ សំរាប់លក់មួយចំនួនធំនិងរបស់ផ្សេងៗមួយចំនួនទៀតផងដែរ។
បេីតាមសំដីលោកសិទ្ទិ ដែលជាម្ចាស់បានអោយដឹងថាអ្នកបេីកបររថយន្តនោះគឺមានឈ្មោះ ហេង ចាន់រ៉ា (ហៅ វិត) ជាប៉ូលីសសក្តិ4 ទទួលផ្នែកបច្ចេកទេសព្រហ្មទណ្ឌក្រោមការគ្រប់គ្រងពីលោក សូ សុវណ្ណ ស្នងការរងផ្នែកព្រហ្មទណ្ឌ ខេត្តមណ្ឌលគីរី។ លោកដារាពិសិទ្ធដែលជាអ្នករងគ្រោះក្នុងការខូចខាតទ្រព្យសម្បត្តិបានមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វេីរបស់លោក ហេង ចាន់រ៉ា (ហៅវិត) ដោយមិនព្រមទទួលក្នុងការសងថ្លៃខូតខាតប៉ុណ្ណោះទេ ថែមទាំងនិយាយពាក្យសំដីជេប្រមាទបាញ់បោះសេរីថែមទៀតផង។
បេីតាមសំដីប្រជាពលរដ្ឋដែលបានទៅមេីលហេតុការណ៍នេះបាននិយាយថារយះពេលកន្លងមកគឺគេបានដឹងថាប៉ូលីសព្រហ្មទណ្ឌរូបនេះតែងតែប្រេីពាក្យបាញ់បោះសេរីលេីគេជាញឹកញយប៉ុន្តែមិនមានវិធានការពីមេខាងលេីឡេីយ។
ប្រជាពលរដ្ឋទាំងនោះរង់ចាំមេីលថាតេី លោក សូ សុវណ្ណ ស្នងការរងផ្នែកព្រហ្មទណ្ឌខេត្តមណ្ឌល គីរីមានវិធានការយ៉ាងណាដែរចំពោះទង្វេីកូនចៅរបស់ខ្លួន៕ដោយ៖ ស ណ