មនុស្ស​៩​នាក់​សា្ល​ប់​ដោយសារ​ទង្គិច​គ្នា​រវាង​ទ័ព​ហ្វីលីពីន និង​ក្រុម​ឧទ្ទាម​នៅ​កោះ Jolo
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2015 ក+ ក-

ហ្វីលីពីន​៖​ទាហាន​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់ និង​ក្រុម​ខ្មាន់កាំភ្លើង​ស្លាប់​៨​នាក់​ផងដែរ​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​កងកម្លាំង​ហ្វីលីពីន​ជាមួយ​កងកម្លាំង​ក្រុម​សកម្មប្រយុទ្ធ​ជា​បណ្ដាញ​ក្រុម​អាល់ កៃ​ដា​កាលពី​ម្សិលមិញ​។​
​ការប៉ះទង្គិច​កើតឡើង​នៅ​ជិត​ទីក្រុង​Patikul នៅ​តំបន់​ជនបទ​នៃ​កោះ​Jolo ជា​កន្លែង​ដែល​ក្រុម​ខ្មាន់កាំភ្លើង​ត្រូវគេ​ជឿជាក់ថា បាន​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​កាណាដា​ពីរ​នាក់ ណ័​រវេ​សម្នាក់ និង​ហ្វីលីពីន​ម្នាក់​។​
​អ្នកនាំពាក្យ​កងទ័ព​ប្រចាំ​តំបន់​កើតហេតុ​បាន​និយាយថា មាន​ទាហាន​ម្នាក់​ស្លាប់ និង​៤​នាក់​រងរបួស ខណៈដែល​ក្រុម​ខ្មាន់កាំភ្លើង​៨​នាក់​ក្នុងចំណោម​ប្រមាណ​១០០​នាក់ ជា​សមាជិក​ក្រុម​ខ្មាន់កាំភ្លើង ក៏ត្រូវ​បានសម្លាប់​ផងដែរ​។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ គឺជា​បក្ស​ពួកក្រុម​Abu Sayyaf ដឹកនាំ​ដោយ Hajan Sawadjaan ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩០៕

20151231