សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល​លក់​បឹង ព្រែក​ឲ្យ​ឈ្មួញ និង​ចាប់​ពលរដ្ឋ​ឲ្យ​បង់ប្រាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2015 ក+ ក-

តាកែវ ៖ ប្រធាន​សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​រិះគន់ និង​ចោទប្រកាន់ថា បាន​លក់​ដែន​ជម្រក​ត្រី​អភិរក្ស និង​បាន​ចាប់​ប្រជាពលរដ្ឋ​ឃុំខ្លួន​ខុស​ទៅនឹង​នីតិវិធី​ហើយ​បង្ខំ​ទារប្រាក់ ដោយ​គ្រាន់តែ​ការធ្វើ​នេសាទ​ជា​លក្ខ​ណះ​ប៉ុណ្ណោះ​។​

​ក្រុម​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ក្នុងឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​អះអាងថា លោក តុ​ប មឿ​ន ដែល​ត្រូវ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​សហគមន៍​នេសាទ​ឃុំ​ព្រែក​ផ្ទោល ខណៈដែល​ខ្លួន​បាន​កាន់តំណែង​នេះហើយ​បាន​នឹង​កំពុង​យក​អំណាច​របស់ខ្លួន​ធ្វើបាប​ប្រជាពលរដ្ឋ​វិញ​ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ​។​

​ប្រជាពលរដ្ឋ​បន្ដថា សហគមន៍​នោះបាន​ត្រូវដង​ត្រូវផ្លែ​ជាមួយ​អាជ្ញាធរ​ដែនដី ពិសេស​ជំនាញ​ជលផល​បាន​ឃុបឃិត​គ្នា​លក់​បឹង ព្រែក អូរ មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ដែល​ពួកខ្លួន​បាន​គ្រប់គ្រង​នោះ​ឲ្យ​ទៅ​ឈ្មួញ​ធ្វើការ​នេសាទ​ត្រី​ដោយ​ឧបករណ៍​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​សហគមន៍​ព្រែក​ផ្ទោល​ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ តុ​ប មឿ​ន នេះ​បាន​លក់​បឹងបួរ​មួយចំនួន​ឲ្យ​ទៅ​ឈ្មោះ អា ប៉ូវ ជនជាតិ​វៀតណាម និង​ឈ្មោះ ជា លង​ជា អនុប្រធាន​សហគមន៍​បានដាក់​របាំង​ព្រួល​រាប់ពាន់​ម៉ែត្រ​កាត់​ពេញ​ផ្ទៃ​បឹងបួរ​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក ដោយ​ទូក កាណូត ទៅធ្វើ​ស្រូវប្រាំង ហាមឃាត់​មិន​ឲ្យ​អ្នកនេសាទ​ខ្មែរ​ធ្វើការ​នេសាទ សូម្បីតែ​រាយ​មង សន្ទូច ឬ​បង់សំណាញ់​ក៏​មិន​បានដែរ លុះត្រា​បង់ប្រាក់​ឲ្យ​ពួកគេ​ជាមុនសិន​។​

​ពលរដ្ឋ​ខាងលើ​បន្ដ​ឲ្យ​ដឹងថា ក្រុម​សហគមន៍​លោក តុ​ប មឿ​ន នេះ​ធ្វើ​ការមិន​គោរព​គោលការណ៍​ថ្នាក់លើ​នោះទេ គឺ​ផ្ទុយស្រឡះ​ពី​ការងារ​របស់​សហគម​ន៍​នេសាទ សហគមន៍​នេសាទ​របស់​ឃុំ ស្រុក ខេត្ត​នីមួយៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ពិសេស​ជំនាញ​ជលផល​ការពារ​នូវ​ពូជ​ត្រី​ក្នុង​តំបន់​អភិរក្ស​របស់ខ្លួន​គ្រប់គ្រង ការពារ​ការនេសាទ​ត្រី​ដែល​ប្រើប្រាស់​ឧបករណ៍​ច្បាប់​ជលផល​ផ្សេងៗ​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​មាន​គ្រោះមហន្ដរាយ​ដល់​ធនធានធម្មជាតិ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ​សហគមន៍​ឃុំ​ព្រែក​ផ្ទោល ដែល​កាន់កាប់​ដោយ​ឈ្មោះ តុ​ប មឿ​ន នេះ​បាន​បង្កើត​បទល្មើស​នេសាទ​ខុសច្បាប់​ជលផល​យ៉ាង​អនាធិបតេយ្យ​លក់​ព្រែក អូរ បឹងបួរ ឲ្យ​ជនជាតិ​វៀតណាម​ធ្វើការ​រា​ត្បា​ត​ពេញ​បឹង​បង្ក​ការលំបាក​សព្វបែបយ៉ាង​ដល់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ធ្វើការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​មាន​ទាំង​ការរត់​របាំង​ធ្នស់ ព្រួល​បិទ​ភ្ជិត បឹង​ព្រែក មាន​ទាំង​ការដាក់​សម្រាស់​រាប់សិប​កន្លែង​ពេញ​ទាំងអស់​នៅក្នុង​តំបន់​សហគមន៍​របស់​ខ្លួន​គ្រប់គ្រង​។

​ជាក់ស្ដែង​នៅវេលា​ម៉ោង​៨:៤០​នាទី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​លោក តូប មឿ​ន ប្រធាន​សហគមន៍​ខាង​លើ​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​របស់ខ្លួន​ចាប់​ពលរដ្ឋ​ដែល​នេសាទ​ត្រី ដែល​កំពុងតែ​បណ្ដែតមង​ហើយ​បាន​ជ្រុល​ចូលទៅ​ក្បែរ​តំបន់ហាមឃាត់​នោះ​គឺ​ត្រូវបាន​ចាប់​ដាក់​ខ្នោះដៃ​ដូច​ចោរព្រៃ រួច​ធ្វើការ​ទាត់​ធាក់​យកមក​ឃុំ​ទុក​នៅ​អធិការនគរបាល​ស្រុក​អង្គរបុរី រយៈពេល​២​យប់​២​ថ្ងៃ គំរាម​យកប្រាក់​១​លាន​រៀល​ទើប​ដោះលែង​មកវិញ​។​

​ជនរងគ្រោះ​មានឈ្មោះ ត្រាយ ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ពានដែក ឃុំ​/​ស្រុក​អង្គរបុរី បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ខ្លួន​កំពុង​នេសាទ​ត្រី​ដោយ​បណ្ដែតមង​ធម្មតា លុះដល់​ចំណុច​ត្រពាំង​គ​ន្ធា​យ ឃុំ​ព្រែក​ផ្ទោល ក៏​ត្រូវបាន​កម្លាំង​សហគមន៍​មួយក្រុម​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​មក​ស្រែក​សម្លុត​គៀប​ទូក​-​កាណូត​ខ្លួន​ពីមុខ​ពីក្រោយ រួម​ភ្ជង់​កាំភ្លើង​ចាប់ខ្លួន​ដាក់​ខ្នោះដៃ​អូស​យក​ទូក​ម៉ាស៊ីន​បញ្ជូន​គាត់​មក​ដាក់​ក្នុង​ទ្រុង​ចំនួន​២​យប់​២​ថ្ងៃ​ដោយ​ចោទប្រកាន់ថា គាត់​ចូលមក​នេសាទ​ក្នុង​តំបន់ហាមឃាត់​ហើយ​ជម្រិត​ទារប្រាក់​១​លាន​រៀល ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទ​ហ​វិញ​។​

​មន្ដ្រីជលផល​ខេត្តតាកែវ​បាន​បញ្ជាក់ថា ក្រុម​សហគមន៍​មាន​សិទ្ធិ​ការពារ​តំបន់​អភិរក្ស​ពូជ​ត្រី​តាម​តំបន់​របស់ខ្លួន​កាន់កាប់ មាន​សិទ្ធិ​បង្ក្រាប ឬ​ទប់ស្កាត់​រាល់​បទល្មើស​នេសាទ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ជំនាញ​ជលផល​មាន​សិទ្ធិ​ឃាត់ខ្លួន មធ្យោបាយ​ភស្ដុតាង​ល្មើស ហើយ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ភ្លាមៗ​មិន​ឲ្យ​លើសពី​១២​ម៉ោង ឬ​២៤​ម៉ោង​នោះទេ​។ ដូច្នេះ​ទង្វើ​របស់​សហគមន៍​ព្រែក​ផ្ទោល និង​ទីតាំង​ឃុំខ្លួន​ជនរងគ្រោះ​របស់​អធិការនគរបាល​ស្រុក​អង្គរបុរី គឺជា​រឿង​រំលោភសិទ្ធិ​មនុស្ស ហើយ​ខុសច្បាប់​យ៉ាង​ពេញទំហឹង​តែម្ដង​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​រិះគន់​ខាងលើនេះ លោក អ៊ុក សារ៉ាត់ ដែលជា​អធិការ​ស្ដីទី​ស្រុក​អង្គរបុរី បានបញ្ជាក់​ប្រាប់​កាលពី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា មាន​ខាង​សហគមន៍​យក​មនុស្ស និង​សម្ភារ​ទូក មង សំណាញ់ មក​ផ្ញើ​ដោយមាន​ការបញ្ជា​ពី​លោក​អភិបាលស្រុក​ទៀតផង ប៉ុន្ដែ​លោក​ពុំបាន​ឃុំខ្លួន​មនុស្ស​ទេ​គឺ​លោក​រក្សាទុក​តែ​សម្ភារ ទូក មង សន្ទូច សំណាញ់ ប៉ុណ្ណោះ ព្រោះ​លោក​បាន​សួរ​យោបល់​ថ្នាក់លើ​មិន​ឲ្យ​ឃុំខ្លួន​មនុស្ស​ផ្ដេសផ្ដាស​នោះទេ ៕​ដោ​យ៖​សហការី​
vgfcdbbbxdsxzaaaa