គ្រោះ​ថ្នាក់​ដ៏​កម្រ រថភ្លើង​បុក​រថយន្ត​ធុន​ត្រា​របួសធ្ងន់​៤​នាក់ ស្រាល​ម្នាក់ នៅ​ជើងភ្នំ​បូកគោ (​មាន​វីដេអូ​)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2016 ក+ ក-

​ខេត្តកំពត​៖ ខ្សែ​រថភ្លើង​មួយគ្រឿង​បាន​បុក​ចំពាក់​កណ្តាល​រថយន្ត​ម៉ាក​ធុន​ត្រា អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​របួសធ្ងន់​៤​នាក់ និង​ស្រាល​ម្នាក់ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​រថភ្លើង​ឡើង​ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

មន្ត្រីនគរបាល​មូលដ្ឋាន មេគង្គ​ប៉ុស្តិ៍ ថា ជនរងគ្រោះ​ទាំងអស់នោះ​មាន ១-​ឈ្មោះ ស្រី សុខុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​របួសធ្ងន់​),២-​ឈ្មោះ អ៊ុក ខាត់ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​(​របួសធ្ងន់​),៣-​ឈ្មោះ សួស លី​ហួរ ភេទ​ប្រុស អាយុ​២​ឆ្នាំ​(​របួស​ធន់​),៤-​អ្នកបើកបរ​រថយន្ត ឈ្មោះ អាំ សុខ​ថេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​របួសស្រាល​) អ្នក​ទាំង​៤ មាន​ទីលំនៅ​ភូមិ​សំឡី ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង ៥-​ឈ្មោះ​(​ស្រី​) ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​(​របួសធ្ងន់​) រស់នៅ​ភូមិ​កំបូល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បន្តថា រថយន្ត​ធុន​ត្រា អ្នកជិះ​ទាំងអស់​មាន​ចំនួន​៧​នាក់ ស្រី​៣​នាក់ ទាំង​អ្នកបើកបរ ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ឡើង​ទៅលើ​ភ្នំ​បូកគោ ដើម្បី​ឆ្លង​ឆ្នាំ​សកល​នៅលើ​ទីនោះ លុះ​រថយន្ត​មកដល់​ផ្លូវ​រថភ្លើង​អ្នកបើក​មិនបាន​ប្រុងប្រយ័ត្ន ឬ​គ្មាន​សញ្ញា​ចរាចរណ៍​ពេល​មាន​ខ្សែ​រថភ្លើង​មកដល់​ត្រង់ចំណុច​ដែលមាន រថយន្ត​ឆ្លងកាត់ ទើប​ចៃដន្យ​អាក្រក់​កើតមានឡើង​ត្រូវ​រថភ្លើង​មកដល់​បុក​ចំពាក់​កណ្តាល​អូស រថយន្ត​ធុន​ត្រា​ចម្ងាយ​១១៥​ម៉ែត្រ ដែលជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កម្រ​កើតមាន​ណាស់​។​

ក្រោយ​ហេតុការណ៍​ភ្លាម​អ្នករងរបួស​ទាំងអស់​ត្រូវបាន​គេ​ដឹក​យកទៅ សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​អង្គការ “​ស៊ុន​យ៉ា​ឃៀ​ល​” ក្នុង​ឃុំ​បឹង​ទូក​។​

​ព័ត៌មាន​ពិស្តា​បន្ថែម​យ៉ាងណា​ទៀត​នោះសមត្ថកិច្ច​នៅ​មិនទាន់​ស្រង់​លម្អិត​នៅឡើយ​ទេ​៕​ដោយ​៖​អ៊ួ​ង វឹង

vgfcddddhygtvfcccyhgbvbbbxdswaa