ក្រុម​ឧទ្ទាម ISIS ព្រមាន​ចូលលុកលុយ​ក្នុងប្រទេស​អង់គ្លេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2016 ក+ ក-

​ស៊ី​រី​៖​ក្រុម​ឧទ្ទាម ISIS បង្ហោះ​វីដេអូ​មួយ​ដោយ​ធ្វើការ​ព្រមាន​ចូលលុកលុយ​នៅក្នុង​ប្រទេស​អង់គ្លេស និង​បាន​និយាយ​ជា​ភាសា​អង់គ្លេស ដោយ​ហៅ​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស David Cameron ថា ជា​មនុស្ស​ល្ងីល្ងើ​។
​សម្ដី​នេះ បុរស​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​និយាយ​មុនពេល​រូបគេ​សម្លាប់​បុរស​៥ នាក់ ដែល​បង្ហាញខ្លួន​ក្នុង​វីដេអូ ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច ខ្លួន​មាន​ជាប់ច្រវាក់​ផង ហើយ​ជន​ទាំង​៥​នាក់​ត្រូវ​ចោទថា​ជា​ក្រុម​ចារកម្ម​របស់​អង់គ្លេស ធ្វើការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​
​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​David Cameron​បាន​និយាយថា អង់គ្លេស​មាន​កាតព្វកិច្ច​យោធា​ក្នុងការ​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី ខណៈដែល​កងទ័ព​អង់គ្លេស​បាន​ពង្រីក​ការវាយប្រហារ​តាម​ជើង​អាកាស​ប្រឆាំង ក្រុម​រដ្ឋ​អ៊ីស្លាម ពី​អ៊ីរ៉ាក់​រហូតដល់​ស៊ី​រី​បន្ថែមទៀត​៕

20160104