ដាំដើមដូង១០ដើមនៅមាត់ស្ទឹងរំឭកស្នាដៃនិពន្ធ និងម្ចាស់សំឡេងមាស ស៊ិន ស៊ីសាមុត
ខេត្តបាត់ដំបង៖ ដើមដូងចំនួន១០ដើម ដាក់ដាំឡើងវិញលើទឹកដីប្របមាត់ស្ទឹងខេត្តបាត់ដំបង ដើម្បីរម្លឹកអតីកាលបទចម្រៀងម្លប់ដូងទី១០ជាស្នាដៃកវីនិពន្ធជើងចាស់គង់ ប៊ុន ឈឿន និងកម្រងចម្រៀងអនុស្សាវរីយ៍អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត។
លោកចន្ទ័សុផលអភិបាលខេត្តបាត់ដំបងបានអោយដឹងថា៖ គោលបំណងនៃការដាំដើមដូងចំនួន១០ដើមនាមាត់ស្ទឹងឡើងវិញរបស់ខេត្តដើម្បីលើកកម្ពស់បរិស្ថានក្រុងពិសេសរម្លឹកឡើងវិញនូវស្នាដៃអតីកាលដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនាទសវត្សន៍ទី៧០ក្រោមការចងក្រងឡើងនូវបទចម្រៀង១បទមានចំណងជើងថា ម្លប់ដូងទី១០និពន្ធដោយកវីនិពន្ធជើងចាស់លោក គង់ ប៊ុន ឈឿន និងការបង្ហើរសូរសៀងដ៍ផ្អែមល្ហែមរបស់អធិរាជសម្លេងមាស លោកស៊ីន ស៊ីសាមុតនាសម័យកាលនោះ។
លោកបន្ដថា៖ទោះបីការដាំមិនបានអោយចំនឹងទីកន្លែងចាស់ក៍ដោយ ក៍ប៉ុន្ដែវាបានជីកកកាយឡើងវិញនិងបានលើកស្ទួយអំពីតម្លៃនិងរម្លឹកនូវអនុស្សារីយ៍ដែលដក់ជាប់នៅក្នុងបេះដូងអ្នកស្ដាប់គ្រប់ៗគ្នាពីសិល្បះករជើងចាស់និងបានប្រាប់ដល់អ្នកជំនាន់ក្រោយអោយបានស្គាល់និងដឹងអំពីរឿងរ៉ាវពិតជាច្រើនទាក់ទងទៅនិងខេត្តបាត់ដំបងជាខេត្តចំណាស់មួយ។
ទីតាំងដែលអាជ្ញាធរខេត្តបាត់ដំបងជ្រើសរើសដាំដើមដូងចំនួន១០ដើមប្របមាត់ស្ទឹងឡើងវិញនេះនៅក្បែរគល់ស្ពានថ្មថ្មី សម្ដេចក្រឡាហោម ត្រើយខាងកើតទល់មុខវត្តកណ្ដាល ខណៈដែលកន្លែងចាស់ដើមដូងចំនួន១០ដើម ប្របមាត់ស្ទឹងខាងលើឋិតនៅត្រើយលិចទល់មុខគ្នា ក្រៅពីបទចម្រៀងម្លប់ដូងទី១០ នៅមានបទចម្រៀងជាច្រើនទៀតដែលទាក់ទងនិងខេត្តបាត់ដំបងមានដូចជាបទ ដងស្ទឹងសង្កែ បាត់ដំបងបណ្ដូលចិត្ត អនុស្សាវរីយ៍វត្តដំរីស អនុស្សារីយ៍ភ្នំសំពៅនិងភូមិវត្តកំផែងជាដើម៕ ដោយ៖ ប៉ែន សុ ផល