ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​គាំង​បេះ​ដូង​ស្លាប់​ពេល​​មក​​លក់​ទំ​និញ​ក្នុង​ពិធី​តាំង​ពិ​ព័ណ៌​នៅ​ខេត្ត​បាត់​ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

ខេត្តបាត់ដំបង៖ជនជាតិថៃម្នាក់បានស្លាប់ដោយ​​ជំងឺ  គាំង​បេះដូង ខណៈចូល​មកលក់​ទំនិញ​ក្នង​ពិធីតាំង​ពិព័ណ៌​នៅខេត្តបាត់ដំបង។

របាយការណ៍នគរបាលជំនាញ​បាន​អោយ​ដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ​ថា ស្ត្រី​ជនជាតិ​ថៃម្នាក់​ឈ្មោះ​ប៊ុន ចាន់​រត្ន័​ម៉ា​នី អាយុ៣៦ឆ្នាំ​រស់​​នៅ​ខេត្ត​ឧត្តុង​ផន​ថានី ប្រទេសថៃ​ នៅថ្ងៃ​ទី០៤ ខែមករា វេលា​ម៉ោង៨៖១០នាទី បន្ទាប់​ពីចុក​ទ្រូង​ពិបាក​ដក​ដង្ហើម​បានបញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្នុង​ក្រុ​ង​បា​ត់ដំបង​ដើម្បី​សង្រ្គោះ​បន្ទាន់ ដោយ​សារ​សភាព​ជម្ងឺធ្ងន់​ធ្ង​រពេ​ក​នៅវេលា​ម៉ោង​៨៖៤៥​នាទី ជនរ​ង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង។

សមត្ថកិច្ចនិងគ្រូពេទ្យជំនាញជុំវិញការ​ស្លាប់​ជនជាតិ​ថៃនេះ​បាន​ពិនិត្យច្បាស់​លាស់​លើ​សាកសព​ហើយ​បានសន្ននិដ្ឋាន​ថា ជន​រង​គ្រោះ​បានស្លាប់​ដោយ​សារ​ជម្ងឺ​គាំង​បេះ​ដូង​ពិតប្រាកដ។

ពេលនេះក្រុមគ្រួសារ​ដែលមានលោក​កែវ ពិឡិក​ប៊ុនមី ជា​ស្វាមី​បាន​មកទទួល​សាក​សព​ជន​រង​គ្រោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ហើ​​យ​ដើម្បីរៀប​ចំធ្វើ បុណ្យ​ទៅតាម​ប្រពៃណី៕
ដោយ  ប៉ែន សុផល

IMG-20160106-WA0017 IMG-20160106-WA0018