កូរ៉េខាងជើង៖តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធនេះថាមានការញ័ររញ្ជួយដីក្នុងកម្រិត ៥,១ រ៉ិចទ័រ នៅក្បែរតំបន់បាញ់សាកល្បងថាមពលនុយក្លេអ៊ែរ នៅប្រទេសកូរ៉េខាងជើង ដោយយោងតាមការឲ្យដឹងពី ភ្នាក់ងារតាមដានទីតាំងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)។
យោងតាមទិន្នន័យរបស់ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណជា៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយករណីរញ្ជួយដីនេះ គេមិនបានបារម្ភថា វាអាចបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះទេ ប៉ុន្តែគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាងធ្វើការបំផ្ទុះបរមាណូ។
ដោយឡែកប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកឡើងថា រញ្ជួយដីនោះគឺកើតចេញដោយការសាកល្បងថាមពលនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន៣ដងរួចហើយនៅតំបន់ Punggye-ri ដោយការបាញ់សាកល្បងនោះ ត្រូវបានធ្វើឡើងនៅឆ្នាំ ២០០៦,២០០៩ និងចុងក្រោយនៅឆ្នាំ ២០១៣ ហើយការបាញ់សាកល្បងនេះ៕