យក​ធ្យូង​ថ្មពិល​កិន​លាយ​ជាមួយ​ធ្យូង ឈើ​ព្រាល​ផ្ទុះ​ស្លាប់​ម្នាក់​ របួស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2016 ក+ ក-

​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រងរបួស ខ​ណៈ​បុរស​ជា​ប្តី​ដែល​ស្លាប់នោះ ​បាន​យក​ធ្យូង​ថ្មពិល​ចាស់ៗ​កិន​បញ្ចូល​គ្នា​ដោយត្បាល់កិន ម្សៅ កិនលាយជាមួយ​ធ្យូង​ដែល​ដុត​ចេញពី​ដើមឈើ​ព្រាល ហើយ​បង្ក​ឲ្យ​ផ្ទុះឡើង បណ្តាលឲ្យប្តី​ស្លាប់ និង​ប្រពន្ធរងរបួស​​តែម្តង​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ស្លាប់​មនុស្ស​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង​១៣ៈ០០​នាទី ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ។​

​ប្រភព​បញ្ជាក់ថា ការផ្ទុះ​នេះ​មូលហេតុ​មកពី​បុរសរងគ្រោះ​បាន​យក​ធ្យូង​ថ្មពិល ទៅ​កិន​លាយ​ជាមួយ​ធ្យូង​ដើមឈើ​ព្រាល ដែល​ទំនងជា​ចង់​ច្នៃ​ធ្វើ​អ្វី​ម្យ៉ាង ប៉ុន្តែ​វា​បែរជា​ផ្ទុះឡើង​បណ្តាល​បុរស​ដែល​ធ្វើ​នោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ស្លា​ប់​នៅនឹងកន្លែង​ដោយសារ​អំបែង​នៃ​កម្ទេចថ្មត្បាល់កិន​នោះខ្ទាតត្រូវ​។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រងរបួស​ស្រាល​លើ​ជង្គង់​។​

​ជនរងគ្រោះ​ជា​ប្តី​ដែល​ស្លាប់​ឈ្មោះ ឆាន យ៉ា​ត អាយុ ៥៧​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហ៊ូ សឺ អាយុ ៥៥​ឆ្នាំ អ្នក​ទាំងពីរ​នាក់​រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​បើតាម​សំដី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ខ្លួន​មិនបាន​ដឹង​ច្បាស់​ថា​ប្តី​របស់ខ្លួន​មានបំណង​អ្វី​នោះទេ ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​ប្តី​របស់ខ្លួន​តែងតែ​ដើរ​ប្រមូលយក​ថ្មពិល​ចាស់ៗ​មក​រក្សាទុក ហើយ​នៅ​ថ្ងៃកើតហេតុ​គាត់​(​ប្តី​)​បាន​យក​ថ្មពិល​ទាំងនោះ​ឆ្កឹះ​យក​ធ្យូង ទៅ​កិន​លាយ​ជាមួយ​ធ្យូង​ដែល​ដុត​បាន​ពី​ដើមឈើ​ព្រាល​(​ស្រដៀង​វ​ល្លិ៍​)​ដោយ​ប្រើ​ត្បាល់កិនម្សៅ ក៏​ស្រាប់តែ​ផ្ទុះ​កក្រើក​យ៉ាងខ្លាំង​បែក​ថ្ម​ត្បាល់កិន​ខ្ទេច ហើយ​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ក្បាល​គាត់​(​ប្តី​)​បែក​លលាដ៍ និង​ចំកន្លែង​ផ្សេងទៀត​បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​តែម្តង​។​

​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ផ្ទុះ​ដោយ​គ្រាន់តែ​យក​ធ្យូង​ថ្មពិល​ទៅ​កិន​លាយ​ជាមួយ​ធ្យូងឈើ​ធម្មតា​នោះទេ​។​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យរួច​ហើយ​សមត្ថ​កិ​ច្ច​បាន​ប្រគល់​នាទី​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​តាម​គន្លង​ប្រពៃណី​៕​ដោ​យ៖​សុផល​tgvcaaaa

 

 

 

gvfcrbbb

 

 

 

 

 

 

frdecccc