ម៉ូស្គូ៖យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily News បានផ្សាយថា អាវុធទំនើបចុងក្រោយរបស់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមភេរវករ ជាពិសេសគឺក្រុមឧទ្ទាម ISIS គឺជាសត្វកណ្ដុរ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងរៀបចំប្រលែង។
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី កំពុងសិក្សាទៅលើគម្រោងថ្មីមួយ ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ជាមួយនឹងខួរក្បាលរបស់សត្វកណ្ដុរ ដែលត្រូវបានគេជឿថា វានឹងមានប្រសិទ្ធភាព ហើយក៏ជាអាវុធដ៏អស្ចារ្យមួយផងដែរ សម្រាប់អនាគតដ៏ខ្លីខាងមុខនេះ។
តាមរយៈវីដេអូដែលអ្នកវិទ្យាសាស្ត្ររបស់រុស្ស៊ី បានបង្ហាញគឺអ្នកវិទ្យាសាស្ត្របានបំពាក់នូវឧបករណ៍ម្យ៉ាងនៅលើក្បាល កណ្ដុរសម្រាប់ភ្ជាប់ទំនាក់ទំនងទៅនឹងខួរក្បាលកណ្ដុរ និងប្រើប្រាស់ច្រមុះរបស់សត្វកណ្ដុរដើម្បីហិតក្លិនថ្នាំញៀន ឬអាវុធជាតិផ្ទុះជាច្រើន។
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានអះអាងថា ពួកគេត្រូវបានពេលវេលាប្រមាណ ២ឬ៣ខែនឹងទទួលបានលទ្ធផលពីការសាកល្បងមួយនេះ ហើយវាអាចនឹងយកទៅប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមបាននៅក្នុង ឆ្នាំនេះ។ ក្រៅពីហិតក្លិនថ្នាំញៀន និងអាវុធជាតិផ្ទុះ សត្វកណ្ដុរនេះក៏ជាឧបករណ៍សម្រាប់ធ្វើការបំផ្ទុះគ្រាប់បែក និងជាកងទ័ពជួរត្រៀមមុខ ដែលកាចសាហាវ និងមានឥទ្ធិពលខ្លាំងជាងអាវុធនាពេលបច្ចុប្បន្ន៕