ស៊ីរី៖ដើម្បីពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនឲ្យបានយូរអង្វែងក្រុមឧទ្ទាម ISIS បានបង្កើតជាសកលវិទ្យាល័យមួយដែលមានឈ្មោះថា «University of Jihad» ដើម្បីបង្ហាត់បង្រៀនភេរវករជំនាន់ក្រោយឲ្យចេះពីរបៀបធ្វើភេរវកម្ម ជំនាញច្នៃ និងផលិតមីស៊ីល ព្រមទាំងរបៀបច្នៃរថយន្តសម្រាប់បំផ្ទុះអត្តឃាត ។
យោងតាមការចេញផ្សាយរបស់ Sky News បានឲ្យដឹងថា សកលវិទ្យាល័យរបស់ក្រុមឧទ្ទាម ISIS នឹង បង្រៀនទៅលើជំនាញច្នៃ និងផលិតមីស៊ីល ព្រមទាំងរបៀបច្នៃរថយន្តសម្រាប់បំផ្ទុះអត្តឃាត ហើយបើតាមការប៉ាន់ប្រមាណគឺមីស៊ីលច្នៃនេះហើយដែលបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីនៅអេហ្ស៊ីប។
គួរបញ្ជាក់ថា ថ្នាក់បណ្ដុះបណ្ដាលជំនាញភេរវកម្ម និងអត្តឃាតនេះ ត្រូវបានគេដឹងថា នឹងទទួលសិស្សមកពីច្រើនដែលជាសកម្មប្រយុទ្ធ និងសម្ព័ន្ធមិត្តរបស់ក្រុម ISIS ដូចជាប្រទេសស៊ីរី ទុយណេស៊ី អេហ្ស៊ីប ប៉ាគីស្ថាន ស៊ូដង់ និងសូម៉ាលី ជាដើម៕