ISIS គំរាមវាយប្រហារពន្ធនាគារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត
ស៊ីរី៖យោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមឧទ្ទាមISISបានគំរាមថា នឹងបំផ្លាញពន្ធនាគារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលឃុំឃាំងពួកជីហាត។
តាមប្រភពខាងលើបញ្ជាក់ថា ការគំរាមបែបនេះធ្វើឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីតប្រកាសប្រហារជីវិតអ្នកទោស៤៧នាក់ ក្នុងនោះរួមមាន៤៣នាក់ ត្រូវបានគេចោទប្រកាន់ថា ជាពួកឧទ្ទាមអាល់កៃដា។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលធ្វើឲ្យមនុស្សច្រើន មានការខឹងសម្បារជាខ្លាំង រហូតបង្កជាការធ្វើបាតុកម្ម ក្នុងប្រទេសមួយចំនួន និងការថ្កោលទោស ពីសំណាក់អន្តរជាតិផងដែរ៕