ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋមកពីឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្អូញត្អែរថាផ្លូវចូលទៅ កាន់ភូមិឃុំ របស់គាត់ ខូចខាតយ៉ាងខ្លាំង អាជ្ញាធរហាក់ព្រងើយកន្តើយ ក្នុងការធ្វើផ្លូវមួយខ្សែនេះបង្កឲ្យពួកគាត់ជួបការលំបាកធ្វើដំណើរមិនថារដូវប្រាំង និងរដូវវស្សាគឺដូចតែគ្នា។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវចូលទៅកាន់ឃុំមេម៉ង់ពិតជាមានការលំបាក់ខ្លាំងណាស់ ត្រឹមតែមិនអាចបរិយាយមិនច្បាស់លាស់ទេ ទាល់តែមកឃើញផ្ទាល់នឹងភ្នែកទើបដឹងថាផ្លូវនេះលំបាកប៉ុណ្ណា។ ជាមួយគ្នានោះពួកគាត់ ក៏បានសម្តែងការព្រួយបារម្ភពីសុខសុវត្ថិភាពនៅពេលមានជំងឺផងដែរ ព្រោះនាពេលកន្លងមកបញ្ហាផ្លូវលំបាកធ្វើដំណើរនេះ បណ្ដាលអោយស្ដ្រីមានផ្ទៃពោះ ចំនួន២នាក់ហើយ បានបាត់បង់ជីវិត ព្រោះតែបញ្ជូនមក មន្ទីរពេទ្យមិនទាន់ពេលវេលា។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម បានអោយដឹង ថា ផ្លូវនោះស្ថិតក្នុងគម្រោងធ្វើជាបណ្តើរៗហើយ។ សំរាប់ឆ្នាំ២០១៦នេះ និងធ្វើបន្ថែមបន្តចំនួន ១៧គីឡូម៉ែត្រទៀត ប្រសិនបើបានទទួលគម្រោងបន្តតាមឆ្នាំលោកប្រធានមន្ទីរបញ្ជាក់ថានិងធ្វើរហូតទៅ ដល់ផ្លូវជាតិលេខ៧នៅខេត្តក្រចេះឯណោះ បើសិនជាគម្រោងពីក្រសួងធ្លាក់មកជាបន្តបន្ទាប់ទៀតនោះ ។
ប៉ុន្តែបើសិនជា មានជម្ងឺដូចជា បញ្ហាឆ្លងទន្លេជាដើមគួរយើងនាំគ្នាគិតមើលថ្ងៃខែធ្វើយ៉ាងម៉េចកុំឲ្យមានកូន ចាំដល់ពេល ធ្វើផ្លូវឲ្យហើយ សិនចាំឲ្យមានកូន ទ្រាំសិនទៅ!! ឥឡូវក្រឡេកមើលផ្លូវដែលអ្នកព័ត៌មាន របស់យើងបានថតនិងផ្តិតយកមក ជូនអស់លោកថ្នាក់លើមេត្តា មើលមើហ៍តើទៅរួចដែរទេ? ហើយយើងធ្វើការប្រៀធៀបទៅនឹងខេត្តដ៏ទៃ តើសមស្របដែរឬអត់ ៕ដោយ៖សុខណាត