ត្បូងឃ្មុំ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលរំលងអាធ្រាត្ររវាងរថយន្តធុនធំមួយគ្រឿងជាមួយរថយន្តមួយគ្រឿផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះបើកគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល2.00នាទីទៀបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ7 ស្ថិនៅភូមិបត់ទន្លា ឃុំ
កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលអោយស្លាប់អ្នកបើកបរ
ម្នាក់គៀបជាប់នៅក្នុងរថយន្ត។
ប្រភពបន្តថា រថយន្តម៉ាកFUSO ពណិបៃតង ពាក់ស្លាកលេខស្វាយរៀង3A0323 អ្នកបើកបរស្លាប់នៅក្នុងរថយន្ត ស្រាវជ្រាវរកមិនទាន់ស្គាល់អត្តសញ្ញាណទេ។ចំណែករថយន្តម្ខាងទៀតមិនស្គាល់អត្តសញ្ញាណទេព្រោះបានបើកគេចបាត់ក្រោយកើតហេតុភ្លាមៗ។
តាមការសន្និដ្ឋានៈ រថយន្តFUSO ដែលរងគ្រោះនោះបុកគូថជាមួយរថយន្តមិន
ស្គាល់អត្តសញ្ញាណពីក្រោយ បណ្តាលអោយស្លាប់ អ្នកបើកបរ និង ខូចខាតរថ
យន្តផ្នែកខាងមុខកំរិតធ្ងន់។
សមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរករថយន្តភាគីម្ខាងទៀតដើម្បីមកស៊ើបសួរឲ្យដឹងពីមូលហេតុពិតដែលបង្កឲ្យកើតមានគ្រោះថ្នាក់បែបនេះ៕ដោយ៖សុភ័ណ្ឌ