រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ធ្លាក់​ផ្លូវ​សង្កត់​ស្លាប់​ម្នាក់ របួស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2016 ក+ ក-

​បាត់ដំបង​៖​កម្មករ​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀតបាន​រងរបួស​ស្រាល ខ​ណៈ​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​មួយគ្រឿង​បាន​ជ្រុល​ប​ង្កូ​ត​រអិល​ធ្លាក់​ជ្រោះ​ដែល​មាន​ទឹក ហើយ​ត្រូវរថយន្តសង្កត់ពីលើ ។​សាក្សី​បញ្ជាក់ថា ទីនោះ​មាន​ភ្លៀង​ធ្លាក់​ពី​យប់​បណ្តាល​ឲ្យ​ផ្លូវលំ​បែក​ផុ​ក លុះ​រថយន្ត​នោះមក​ដល់ ក៏​រអិល​ធ្លាក់​ផ្លូវ​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​តែម្តង​។​

​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​១​គ្រឿង​បាន​រអិល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ដែល​ចំណោត​ជ្រៅ​ក្រោយពេល​មាន​ភ្លៀង​កាលពី​យប់​ធ្វើ​ឲ្យ​ផ្លូវ​រអិល​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​៣​ត្រឡប់​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៤​នាក់ កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ចូលក្នុង​ភូមិ ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​រៀបចំ​ប្រគល់​ក្រុមគ្រួសារ​យកទៅ​ធ្វើទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ែ​អ ស្រុកកំណើត​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ចូលក្នុង​ភូមិ ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ មាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​ធ្លាក់​ផ្លូវ​របស់​រថយន្ត​១​គ្រឿង​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ដែលមាន​មនុស្ស​៥​នាក់​ជិះ​លើ​នោះ ។​រថយន្ត​នេះ បានចេញ​ដំណើរ​មកពី​ស្រុក​មង្គល​បូរី ឆ្ពោះ​មក​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដើម្បី​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ។​

ពេល​មក​ផ្លូវលំ​ចុះ​ពី​ផ្លូវជាតិ​ចូលដល់​ផ្លូវដី​បត់​កែង​បាន​រអិល​ធ្លាក់​ជ្រោះ ព្រោះ​កាលពី​យប់​ថ្ងៃទី​៨ មាន​ភ្លៀង​ធ្លាក់​មួយ​ប្រាវ​នៅ​តំបន់​នោះ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ខ្លួនឯង ៣ ត្រឡប់ ហើយ​សង្កត់​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​៤​នាក់​ទៀត​រងរបួស​ស្រាល​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ វន វេត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រាល ឃុំ​ល្វា​ស្រុក​ពួក ខេត្តសៀមរាប​។​រី​ែ​អ​អ្នករបួស ទី​១​ឈ្មោះ សួស ឡុ​ញ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទី​២​ឈ្មោះ សម័យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ទី​៣​ឈ្មោះ សាន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ។​អ្នកស្លាប់ និង​អ្នករបួស​ខាងលើនេះ​ជា​កម្មករ រស់នៅ​ខេត្តសៀមរាប​ជាមួយគ្នា និង​អ្នករបួស​ម្បា​ក់ទៀត​ឈ្មោះ លី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​រថយន្ត​។​

​ប្រភព​បាន​បញ្ជាក់ថា ក្រោយ​បានកើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ចុះមក​កន្លែងកើតហេតុ និង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលមក​ដោះស្រាយ​តាម​ក្រោយ​។​ចំណែក​ជនរងគ្រោះ​ដែល​បាន​ស្លាប់ សមត្ថកិច្ច​បាន​ជួយ​ដឹក​យកទៅ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ដល់​អាសយដ្ឋាន​នៃ​សព​៕​ដោ​យ៖​ប៉ែន សុផល​vgfcd1cxdes3gbvgf4gfrde7gvfc2hgtffr5