ភ្នំពេញ៖ប្រជាពលបានអំពាវនាវឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីជួយចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះឡានដឹកជ្រូកដែលបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ និងទីតាំងកាប់ជ្រូកដែលបង្ខូចបរិស្ថាន និងបង្កការរំខានដល់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យផង។
ប្រជាពលរដ្ឌដែលធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងម្តុំលូរប្រាំមិនពេញចិត្តថៅកែកុងស៊ីកាប់ជ្រូកមួយកន្លែងស្ថិតនៅភូមិទ្រា3សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជារៀងរាល់ថ្ងៃតែងតែកកស្ទះចរាចរណ៍ដោយសារតែរថយន្តដឹកជ្រូកជាច្រើនគ្រឿងបានចតនៅលើផ្លូវពាសវាលពាសកាលដើម្បីផលប្រយោជន៏ខ្លនពុំបានគិតដល់អ្នកដទៃ។ សូម្បីតែកម្មកររោងចក្រក៏ធ្វើដំណើរមិនរួចដែរដោយថៅកែស្តីបន្ទោសដោយសារតែមកធ្វើការយឺតម៉ោងជារៀងរាល់ថ្ងៃដែរ។ ចំណែកអ្នកធ្វើដំណើរដោយម៉ូតូនិងរថយន្តក៏មានការរអ៊ូរទាំគ្រប់ៗគ្នាថាហេតុអីបានជាគេបណ្តែតបណ្តោយឲ្យរថយន្តដឹកជ្រូកខាងលើនេះចេះតែចតពេញតែផ្លូវសាធារណបែបនេះ ហើយពួកគាត់សុំណូមពរឲ្យអាជ្ញាធរជួយសំរួលនៅរថយន្តខាងលើនេះផង។ ករណីស្ទះចរាចរណ៍នៅទីនោះ ពេលខ្លះមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងធ្វើឲ្យពួកចូលធ្វើការមិនទៀងពេលវេលាស្ទើរតែរាល់ថ្ងៃ។
ប្រជាពលរដ្ឌដែលក្បែរៗនោះបានប្រាប់ថា ពួកគាត់ពេលខ្លះដេកពុំលក់ដោយសារតែលឺសំលេងសត្វជ្រូកស្រែកខ្លាំង និងមានខ្លិនស្អុយជះភាយម្តងៗស្ទើរតែទ្រាំពុំបានទៀតផង។ក្រុមប្រជាពលដដែលបានស្នើសុំឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការការកកស្ទះចរាចរណ៍ដែលបង្កឡើងដោយក្រុមឡានដឹកជ្រូក និងទីតាំងកាប់ជ្រូកនេះឲ្យបានតឹងរ៉ឹងផង៕ដោយ៖ស សាម