បើក ឡិច​ស៊ី​ស​RX350 បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2016 ក+ ក-

ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស​RX350​ស៊េរី​ទំនើប​មួយគ្រឿង​បាន​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ដោយសារតែ​បុរស​ម្នាក់​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​បើក​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ ទៀបភ្លឺ ថ្ងែ​១១ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា ចំណុចកើតហេតុ​ទល់មុខ​នឹង​សាលា​World Bes​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​RX350​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស​ដែលមាន​ពាក់ ស្លាក​លេខ​ភ្នំពេញ​2AW-6667​បើក​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​បាន​បើក​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ទល់​មុខ​នឹង​សាលា​World Bes​ក៏​បុក​នឹង​របាំង​ថ្ម​ពុះ​ជែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់​នឹង​បណ្ដាល​រថយន្ត ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច បន្ទាប់មក​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ បាន​បើកទ្វារ​រថយន្ត​រួច​រត់គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​នៅ​ក្នលែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរ​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​ទៅ​រក្សាទុក​នៅ​ការី​យា​ល័យ​នៃ​ស​ង្ន​ការដ្ឋាន​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​ដោ​យ៖រដ្ឋា​fcrdaavfcdbbxdszscc