ស៊ីរី៖យោងតាមរបាយការណ៍មជ្ឈមណ្ឌលស៊ីរីខាងឃ្លាំមើលការគោរពសិទ្ធិមនុស្ស (OSDH) បានឲ្យដឹងថា ការវាយប្រហារ ទៅលើទីប្រជុំជន Maarat al Nouman ស្ថិតនៅក្នុងខេត្ត Idlib បានបណ្តាលឲ្យអ្នកស្រុកស៊ីរីស្លាប់យ៉ាងហោចណាស់អស់៥៧នាក់។
របាយការណ៍ដដែលអះអាងថា ការវាយប្រហារតម្រង់ទៅលើក្រុងមួយ ដែលស្ថិតក្នុងដៃពួកឧទ្ទាមស៊ីរី នេះ ដែលបានប៉ះពាល់ដល់អគារតុលាការ និងពន្ធនាគារ គឺត្រូវបានប្រតិបត្តិដោយកងអាកាសរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា យន្តហោះចម្បាំងរុស្ស៊ី បានផ្តើមទំលាក់គ្រាប់បែកនៅស៊ីរី គឺតាំងពីថ្ងៃ៣០កញ្ញាមក ដែលតាមវិមានក្រេមឡាំង គឺក្នុងគោលដៅជួយរដ្ឋាភិបាលលោកប្រធានាធិបតីស៊ីរី បាស្ហារ អាល់ អាសាដ ឲ្យប្រយុទ្ធប្រឆាំងពពួកក្រុមឧទ្ទាមបឋមមុនគេ គឺ ក្រុមជីហាតភេរវនិយមអង្គការ ”រដ្ឋអ៊ីស្លាម”៕