អាមេរិកបញ្ជូនសព្វាវុធទៅកាន់ឧបទ្វីបកូរ៉េ គំរាមកូរ៉េខាងជើង
សេអ៊ូល៖យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 របស់សហរដ្ឋអាមេរិកបានហោះហើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងដើម្បីជាការគំរាមដល់ប្រទេសកូរ៉េខាងជើងក្រោយការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Reuters។
ដោយឡែកយោងតាមសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងផ្សាយថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះ F-22 ជាប្រភេទយន្តហោះដែលអាចគេចពីប្រព័ន្ធរ៉ាដាបាន។
ឆ្លើយតបបញ្ហានេះរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានលើកឡើងថា ទង្វើរបស់សហរដ្ឋអាមេរិក ជាការជំរុញឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េឈានទៅរកការផ្ទុះសង្គ្រាមកាន់តែឆាប់៕