ខេត្តបាត់ដំបង៖ជនសង្ស័យ២នាក់បានឃាត់ខ្លួនក្នុងករណីបង្ក្រាបការជួញដូរសារធាតុញៀន។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាមេក្លោងសកម្មដែលឃាត់ខ្លួនបានមានឈ្មោះឈុន សាគី ហៅ ការីម សឹកគី ភេទប្រុស អាយុ៣៥ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំនិងទី២ឈ្មោះ អីុ រីដាវ៉ាន ហៅស្វិត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសូភី២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៤:២០នាទី ថ្ងៃទី១០ ខែមករា ក្នុងក្រុមទី១៤ ភូមិ សង្កាត់ខាងលើនិងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន១ថង់ ទម្ងន់១២.១២ក្រាម ថ្នាំញៀនមេតំហ្វេតាមីន ហៅយ៉ាម៉ា WY ចំនួន២៧គ្រាប់ ទម្ងន់២.៦១ក្រាម និងសម្ភារះពាក់ពន្ធ័១ចំនួនទៀត។
សារធាតុញៀននិងវត្ថុតាងខុសច្បាប់សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ ដោយ៖ប៉ែនសុផល