នគរបាលខេត្តកំពតបើកកិច្ចប្រជុំត្រួត ពិនិត្យស្នាដៃ និងលើកទិសដៅឆ្នាំ២០១៦
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទី នាសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ កិច្ចប្រតិបត្តិការ បង្កា បង្ក្រាប និងលើកទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាពឯឧត្តម.ឧត្តមសេនីយឯក អិន បូរ៉ា និងលោកឧត្តមសេនីយត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
នៅក្នុងអង្គពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ស្នងការរងកណ្តាលយុត្តិធម៌ និងកណ្តាលប្រឆាំងបទល្មើស លោកនាយរងការិយាល័យកណ្តាលយុតិធម៌ និងកណ្តាលប្រឆាំងបទល្មើស លោកអធិការ អធិការរងក្រុង និងស្រុកទាំងប្រាំបី ទទួលផ្នែកព្រហ្មទណ្ឌ និងពិនិត្យកន្លែងហេតុការណ៍ នាយ នាយរងប៉ុស្តិ៍ ទាំង៩៣សរុប ចំនួន១៥៣នាក់៕ដោយ៖អ វ៉ឹងi