មនុស្សជាង២០នាក់ស្លាប់ និងរបួសក្នុង ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅតួកគី
តួកគី៖យ៉ាងហោចណាស់មានមនុស្ស១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួសក្នុងករណីបំផ្ទុះ គ្រាប់បែកអត្តឃាតមួយកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មាន AP។
អនុនាយករដ្ឋមន្ត្រីរបស់ប្រទេសតួកគីបានបញ្ជាក់ឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុលមានអាយុ ២៨ឆ្នាំ ជាជនជាតិស៊ីរី ហើយជនរងគ្រោះភាគច្រើនគឺជាជនបរទេស។ លោកបន្តថា ករណីបំផ្ទុះ គ្រាប់បែកអត្តឃាតមួយកណ្ដាលទីក្រុងអ៊ីស្តង់ប៊ុល ដោយពួកគេជឿថា វាទង្វើរបស់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី៕