ព្យុងយ៉ាង៖យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយថា គ្រាប់បែកអ៊ីដ្រូសែនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំផ្លាញទឹកដីសហរដ្ឋអាមេរិកទាំងមូល។
ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការបាញ់សាកល្បងអាវុធរបស់ខ្លួននាពេលថ្មីៗនេះ បានផ្តល់លទ្ធភាពសម្រាប់ខ្លួនគ្រប់គ្រាន់ ក្នុងការបំផ្លាញដែនដីសហរដ្ឋអាមេរិកទាំងមូល ក្នុងពេលតែមួយបាន។ ការប្រកាសបែបនេះធ្វើឡើងក្នុងរយៈពេលប្រាំមួយថ្ងៃបន្ទាប់ពីប្រទេសកុម្មុយនីសមួយនេះប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន។
បន្ទាប់ពីមានការថ្កោលទោសទាក់ទងនឹងបំផ្ទុះគ្រាប់បែកនេះ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់អះអាងថា ការបាញ់សាកល្បងអាវុធនេះ មិនមានបំណងគំរាមកំហែង ឬបង្កទំនាស់ជាមួយភាគីណាមួយឡើយ គឺគ្រាន់តែដើម្បីធានាបានថា គូសត្រូវខាងក្រៅ មិនវាយប្រហារមកលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ៕